អដ្ឋកថា សត្តកនិទ្ទេស

ក្បាលទី 69 · ទំព័រ 192

ក្នុងនិទ្ទេសនៃញាណវត្ថុ ពួក ៧ ព្រះមានព្រះភាគ ត្រាស់នូវ បច្ចវេក្ខណញ្ញាណ ដោយការផ្សេងគ្នានៃកាល ៣ ក្នុងអង្គនៃបដិច្ចសមុប្បាទ ១១ តែអង្គ ១ ដោយអំណាចនៃការប្រព្រឹត្តទៅ និងការមិនប្រព្រឹត្តទៅ ដោយន័យថា ជាតិប្បច្ចយា ជរាមរណំ ជាដើម ហើយក៏ត្រាស់ញាណ នោះទៀតដោយសង្ខេប ដោយប្រការទាំងឡាយ មានការអស់ទៅជាធម្មតា ជាដើមយ៉ាងនេះថា យម្បិស្ស តំ ធម្មដ្ឋិតិញ្ញាណំ ដូច្នេះ ។ បណ្តាញាណទាំងនោះ ញាណ ២ គឺ ជាតិប្បច្ចយា ជរាមរណំ និង អសតិ ជាតិយា នត្ថិ ជរាមរណំ ត្រាស់ដោយអំណាចនៃបច្ចុប្បន្នកាល ដែលវែងឆ្ងាយ ។ ញាណ ២ ក្នុងអតីត ញាណ ២ ក្នុងអនាគតយ៉ាងនេះ គឺ អតីតម្បិ អទ្ធានំ អនាគតម្បិ អទ្ធានំ ព្រោះហេតុនោះ ញាណទាំង ៦ នេះ មួយអន្លើដោយធម្មដ្ឋិតិញ្ញាណ ទើបជាញាណ ៧ ។ បណ្តាបទទាំងនោះ បទថា ធម្មដ្ឋិតិញ្ញាណំ បានដល់ ញាណក្នុងបច្ចយាការ ។ ពិត ហើយ បច្ចយាការ ព្រះមានព្រះភាគហៅថា ធម្មដ្ឋិតិ ព្រោះធម៌ទាំងឡាយ ជាហេតុទាំងនោះ ជាហេតុនៃការប្រព្រឹត្តទៅ និងតាំងនៅ ។ ញាណក្នុង ធម្មដ្ឋិតិនោះ ឈ្មោះថា ធម្មដ្ឋិតិញ្ញាណ ។ ពាក្យថា ធម្មដ្ឋិតិញ្ញាណនោះ ជា ឈ្មោះរបស់ញាណ ៦ យ៉ាងនោះឯង ។ ព្រោះក្នុងអង្គនីមួយៗ មានញាណ ៧ ញាណ ៧ ក្នុងអង្គនីមួយៗ ( អង្គបច្ចយាការ ១១ ) ទើបជាញាណ ។ បណ្តាបទទាំងនោះ បទថា ខយធម្មំ បានដល់ សភាវៈដែលដល់នូវ ការអស់ទៅ ។ បទថា វ័យធម្មំ បានដល់ សភាវៈដែលដល់នូវការវិនាស ទៅ ។ បទថា វិរាគធម្មំ បានដល់ សភាវៈដែលដល់នូវការសូន្យទៅ ។ បទថា វិរាគធម្មំ បានដល់ មានភាវៈដែលមិនគួរត្រេកអរ ។ បទថា និរោធធម្មំ បានដល់ មានសភាវៈដែលអស់ទៅ ។