អភិធម្មបិដក អដ្ឋកនិទ្ទេស

ក្បាលទី 69 · ទំព័រ 194

បណ្តាញាណទាំងនោះ បញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ តើដូចម្តេច ។ បញ្ញាក្នុងសោតាបត្តិមគ្គ ១ បញ្ញាក្នុងសោតាបត្តិផល ១ បញ្ញាក្នុង សកទាគាមិមគ្គ ១ បញ្ញាក្នុងសកទាគាមិផល ១ បញ្ញាក្នុងអនាគាមិមគ្គ ១ បញ្ញាក្នុងអនាគាមិផល ១ បញ្ញាក្នុងអរហត្តមគ្គ ១ បញ្ញាក្នុងអរហត្តផល ១ នេះបញ្ញាក្នុងមគ្គ ៤ ក្នុងផល ៤ ។ ញាណវត្ថុ មានប្រការ ៨ យ៉ាងនេះឯង