អភិធម្មបិដក នវកនិទ្ទេស

ក្បាលទី 69 · ទំព័រ 196

បណ្តាញាណទាំងនោះ បញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ តើ ដូចម្តេច ។ បញ្ញាក្នុងបឋមជ្ឈានសមាបត្តិ ១ បញ្ញាក្នុងទុតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងតតិយជ្ឈានសមាបត្តិ ១ បញ្ញាក្នុងចតុត្ថជ្ឈានសមាបត្តិ ១ បញ្ញាក្នុងអាកាសានញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងវិញ្ញាណញ្ចាយតនសមាបត្តិ ១ បញ្ញាក្នុងអាកិញ្ចញ្ញាយតនសមាបត្តិ ១ បញ្ញាក្នុងនេវសញ្ញានាសញ្ញាយតនសមាបត្តិ ១ បច្ចវេក្ខណញាណរបស់បុគ្គល ដែលចេញចាក សញ្ញាវេទយិតនិរោធសមាបត្តិ ១ នេះបញ្ញាក្នុងអនុបុព្វវិហារសមាបត្តិ ៩ ។ ញាណវត្ថុ មានប្រការ ៩ យ៉ាងនេះឯង