អភិធម្មបិដក ទសកនិទ្ទេស
បណ្តាញាណទាំងនោះ ព្រះតថាគត មានការជ្រាបច្បាស់តាមពិត នូវហេតុ ថាជាហេតុផង នូវអំពើមិនមែនហេតុ ថាជាអំពើមិនមែនហេតុផង តើដូចម្តេច ។ ព្រះតថាគតក្នុងលោកនេះ ទ្រង់ជ្រាបច្បាស់ថា ដំណើរ នុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយ ទិដ្ឋិ ( សម្មាទិដ្ឋិ ) ហើយប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនោះមានប្រាកដ ត្រង់ដែលបុគ្គល ជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាទៀង ការណ៍នុ៎ះ ទើបមាន ។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះ មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះ មានប្រាកដ ត្រង់ ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវសង្ខារណាមួយ ថាជាសុខ ការណ៍នុ៎ះ ទើបមាន ។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យ ទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះ មាន ប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន តែងប្រកាន់នូវធម៌ណាមួយ ថាជាខ្លួន ការណ៍នុ៎ះ ទើបមាន ។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែនជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវ មាតាចាកជីវិត ការណ៍នុ៎ះ មិនមានឡើយ ទ្រង់ជ្រាបច្បាស់ថា ហេតុនុ៎ះ មាន ប្រាកដ ត្រង់ដែលបុគ្គលជាបុថុជ្ជន រមែងផ្តាច់បង់នូវមាតាចាកជីវិត ការណ៍ នុ៎ះ ទើបមាន ។ ទ្រង់ជ្រាបច្បាស់ថា ដំណើរនុ៎ះ មិនមែនជាហេតុ មិនមែន ជាបច្ច័យទេ ត្រង់ដែលបុគ្គលដល់ព្រមដោយទិដ្ឋិ ហើយផ្តាច់បង់នូវបិតាចាក ជីវ