រឿងព្រះមហាសោណត្ថេរ

ក្បាលទី 69 · ទំព័រ 262

ផល ព្រោះឧបធិវិបត្តិហាមឃាត់ ចូលដល់ឧបធិសម្បត្តិហើយ រមែងឲ្យផល បាន ដោយប្រការដូច្នេះ ។ បុគ្គលដទៃទៀត ធ្វើកុសលកម្មជាច្រើន កុសលកម្មទាំងនោះ មិនគប្បី ឲ្យផលដល់បុគ្គលដែលតាំងនៅក្នុងកាលវិបត្តិ តែបុគ្គលនោះ កើតក្នុងកាលសម្បត្តិដោយកុសលកម្មឯណានីមួយ គឺក្នុងកាលនៃព្រះរាជាល្អ និងមនុស្ស ល្អ ។ កុសលកម្ម រមែងឲ្យផលដល់បុគ្គលដែលកើតដោយភាពបរិបូណ៌នៃ កាលបែបនោះ ក្នុងសេចក្តីនេះ គប្បីពោលរឿងរបស់ព្រះថេរៈ ឈ្មោះ មហាសោណៈជាឧទាហរណ៍ដូចតទៅនេះ រឿងព្រះមហាសោណត្ថេរ បានឮថា ភិក្ខុមានចំនួន ១២០០០ រូប អាស្រ័យនៅត្រង់ចិត្តលបព៌ត ដែលមានភ័យអំពីព្រាហ្មណ៍ជាចោរ ឈ្មោះតិស្សៈ ។ ក្នុងតិស្សមហាវិហារ ក៏ដូចគ្នា ។ ក្នុងមហាវិហារទាំង ២ ពួកកណ្តុរស៊ីស្បៀងដែលបានរក្សា ៣ ឆ្នាំត្រឹមតែមួយរាត្រី សល់តែអង្កាម ។ ភិក្ខុសង្ឃត្រង់ចិត្តលបព៌ត គិតថា ស្បៀងក្នុងតិស្សមហាវិហារនឹងមាន ពួកយើងនឹងទៅអាស្រ័យក្នុងទីនោះ ទើប ចេញអំពីវិហារទៅ ។ ចំណែកភិក្ខុសង្ឃក្នុងតិស្សមហាវិហារគិតថា ស្បៀង ក្នុងចិត្តលបព៌តនឹងមាន ពួកយើងនឹងអាស្រ័យនៅក្នុងទីនោះ ទើបចេញអំពី វិហារទៅ ។ ភិក្ខុទាំង ២ ពួកមកជួបគ្នាត្រង់ច្រាំងនៃជ្រោះជ្រៅមួយកន្លែង ទើបសួរនូវគ្នានិងគ្នាហើយ ដឹងថាស្បៀងអស់ហើយ នាំគ្នាពោលថា ពួកយើង ទៅក្នុងទីនោះនឹងធ្វើអ្វីកើត ប្រមូលភិក្ខុ ២៤០០០ រូប ចូលទៅកាន់ព្រៃនៃ ជ្រោះជ្រៅ អង្គុយហើយបរិនិព្វាន ដោយអនុបាទិសេសនិព្វានធាតុ ដោយ ឥរិយាបថអង្គុយនោះឯង ។ ខាងក្រោយ កាលភ័យស្ងប់ហើយ ភិក្ខុសង្ឃ អាស្រ័យសក្កទេវរាជ ប្រមូលព្រះធាតុទាំងឡាយ ធ្វើជាចេតិយបញ្ចុះ ។