រឿងវត្តព្វកនិេក្រាធ

ក្បាលទី 69 · ទំព័រ 270

រឿងវត្តព្វកនិគ្រោធ ភ័យអំពីចោរឈ្មោះតិស្សៈជាព្រាហ្មណ៍ កើតឡើងក្នុងកាលដែលព្រះ វត្តព្វកនិគ្រោធត្ថេរ នៅជាសាមណេរ ។ សាមណេរ និងឧបជ្ឈាយ៍របស់ សាមណេរ មិនបានទៅកាន់ខាងនាយសមុទ្ទ តែទៅកាន់ប្រទេសជាយដែន ដោយគិតថា ពួកយើងនឹងចូលទៅអាស្រ័យមនុស្ស ដែលមានស្លឹកឈើជា អាហារ ដូច្នេះ សាមណេរជាអ្នកអត់អាហារមក ៧ ថ្ងៃ ឃើញផ្លែត្នោតត្រង់ ដើមត្នោត ក្បែរស្រុកមួយ ទើបពិតព្រះថេរៈថា សូមលោកម្ចាស់ បង្អង់សិន ខ្ញុំនឹងឲ្យផ្លែត្នោតធ្លាក់ចុះមក ដូច្នេះ ។ ឧបជ្ឈាយ៍ពោលថា នែសាមណេរ អ្នក ជាបុគ្គលមានកម្លាំងតិច កុំឡើងឡើយ សាមណេរពិតថា បពិត្រលោកម្ចាស់ ខ្ញុំនឹងឡើង ដូច្នេះហើយ កាន់កូនកាំបិតតូចឡើងដើមត្នោត ផ្តើមនឹងកាត់ផ្លែ ត្នោត ផ្លែកាំបិតក៏ជ្រុះមកដី ។ ព្រះថេរៈគិតថា សាមណេរនេះឡើងដើមត្នោតបានដោយលំបាក ឥឡូវនេះ នឹងធ្វើដូចម្តេចហ្ន៎ ។ សាមណេរហែកស្លឹកត្នោត ហើយច្រៀកតូចៗ ចងដងកាំបិតទម្លាក់ចុះមករហូតដល់ដី ហើយពិតព្រះថេរៈថា បពិត្រលោក ម្ចាស់ ជាការល្អហ្ន៎ បើលោកម្ចាស់សៀតកាំបិត ចូលក្នុងដងកាំបិតនេះ ។ ព្រះថេរៈគិតថា សាមណេរជាអ្នកឈ្លាសក្នុងឧបាយ បានសៀតផ្លែកាំបិតឲ្យ ហើយ ។ សាមណេរនោះស្រាវខ្សែឡើង ហើយយកកាំបិតកាត់ផ្លែត្នោត ទាំងឡាយ ឲ្យធ្លាក់ចុះមក ។ ព្រះថេរៈឲ្យសាមណេរ បោះកាំបិតមកហើយ ចិតផ្លែត្នោត ដែលធ្លាក់ចុះមក ហើយពោលនឹងសាមណេរ ក្នុងពេលដែល លោកចុះមកថា នែសាមណេរអ្នកមានកម្លាំងតិច ចូរបរិភោគផ្លែត្នោតមុនចុះ