ជាដើម ្ទ

ក្បាលទី 69 · ទំព័រ 415

ខុទ្ទកវត្ថុវិភង្គ ឯកកមាតិកាជាដើម ឥឡូវនេះ ព្រះមានព្រះភាគទ្រង់តាំងបឋមមាតិកាទុកក្នុងខុទ្ទកវត្ថុវិភង្គ ដែលជាលំដាប់នៃញាណវិភង្គនោះហើយ ទ្រង់ធ្វើពាក្យអធិប្បាយ ដោយលំដាប់នៃបទ ដែលទ្រង់តាំងទុក ។ កំណត់មាតិកាក្នុងខុទ្ទវត្ថុវិភង្គនោះ ដូចតទៅនេះថា ជាបឋម ព្រះមាន ព្រះភាគ ទ្រង់តាំងធម៌ពួកទី ១ ទុក ៧៣ បទ មានពាក្យថា ជាតិមទោ ជាដើម បន្ទាប់អំពីនោះ គប្បីជ្រាបថា ទ្រង់តាំងធម៌ពួក ២ ទុក ១៨ ពួក មានបទថា កោធោ ច ឧបនាហោ ច ជាដើម ។ ទ្រង់តាំងធម៌ពួក ៣ ទុក ៣៥ ពួក មានអកុសលមូល ៣ ជាដើម ។ ទ្រង់តាំងធម៌ពួក ៤ ទុក ១៤ ពួក មានអាសវៈ ៤ ជាដើម ។ ទ្រង់តាំងធម៌ពួក ៥ ទុក ១៥ ពួក មាន ឱរម្ភាគិយសំយោជនៈ ៥ ជាដើម ទ្រង់តាំងធម៌ពួក ៦ ទុក ១៤ ពួក មាន វិវាទមូល ៦ ជាដើម ។ ទ្រង់តាំងធម៌ពួក ៧ ទុក ៧ ពួក មានអនុស័យ ៧ ជាដើម ។ ទ្រង់តាំងធម៌ពួក ៨ ទុក ៨ ពួក មានកិលេសវត្ថុ ៨ ជាដើម ទ្រង់តាំងធម៌ពួក ៩ ទុក ៩ ពួក មានអាឃាតវត្ថុ ៩ ជាដើម ។ ទ្រង់តាំងធម៌ពួក ១០ ទុក ៧ ពួក មានកិលេសវត្ថុ ១០ ជាដើម ។ ទ្រង់ តាំងតណ្ហាវិចរិត ១៨ ប្រាំមួយពួក មានបទថា អជ្ឈត្តិកស្ស ឧបទាយ អដ្ឋារស តណ្ញាវិចរិតានិ ជាដើម ជាកំណត់បទមាតិកាមុន ។ [ ៩៤-១៤១ ] ឥឡូវនេះ គប្បីជ្រាបសេចក្តីក្នុងនិទ្ទេសវារនៃមាតិកាតាម ដែលទ្រង់តាំងទុក ដែលទ្រង់ផ្តើមដោយន័យថា តត្ថ កតមោ ជាតិមទោ ជាដើម ។ បទថា ជាតឹ បដិច្ច បានដល់ ព្រោះអាស្រ័យជាតិ ។ ក្នុងឯកកមាតិកា នេះ ព្រះមានព្រះភាគត្រាស់ការអាស្រ័យមាន ព្រោះហេតុនោះ គប្បីជ្រាប អត្ថក្នុងមាតិកានេះថា កាលជាតិមាន ដូច្នេះ ។