អដ្ឋកថា តណ្ញាវិចរិតនិទ្ទេស

ក្បាលទី 69 · ទំព័រ 529

ក្នុងបទថា ឥត្ថស្មីតិ ហោតិ ជាដើម កាលការកាន់យកដោយ ការប្រជុំគ្នាយ៉ាងនេះថា អញមាន បន្ទាប់អំពីនោះ ការប្រកាន់រមែងមាន ២ យ៉ាង គឺការប្រកាន់ដោយការមិនប្រៀបធៀប និងការប្រកាន់ដោយការប្រៀបធៀប ោ ។ ក្នុង ២ យ៉ាងនោះ ពាក្យថា ដោយការមិនប្រៀបធៀប បានដល់ ការមិនអាស្រ័យអាការដទៃ ប្រកាន់ថា អញមានដោយប្រការដូច្នេះ ព្រោះ ធ្វើភាវៈនៃខ្លួនបុណ្ណោះ ឲ្យជាអារម្មណ៍ អធិប្បាយថា ការប្រកាន់ដោយ អំណាចនៃតណ្ហា មានះ ទិដ្ឋិនោះឯង យ៉ាងនេះថា បណ្តាក្សត្រជាដើម អញ ជាយ៉ាងនេះ ។ នេះជាការប្រកាន់ដោយការមិនប្រៀបធៀប ។ ឯការប្រកាន់ ដោយការប្រៀបធៀបមាន ២ យ៉ាង គឺដោយការប្រៀបធៀបោស្មើជាមួយខ្លួន និងមិនស្មើជាមួយខ្លួន ។ ដើម្បីសម្តែងការប្រកាន់នោះ ទើបព្រះមានព្រះភាគ ត្រាស់ថា ឯវស្មិ និងត្រាស់ថា អញ្ញថាស្មិ ។ បណ្តាបទទាំងនោះ ការ ប្រកាន់ថា ឯវស្មិ នេះជាការប្រកាន់ដោយប្រៀបធៀបោស្មើនឹងខ្លួន អធិប្បាយ ថា ក្សត្រនេះយ៉ាងណា ព្រាហ្មណ៍នេះយ៉ាងណា អញក៏យ៉ាងនោះ ដូច្នេះ ។ បទថា អញ្ញថាស្មិ នេះ ជាការប្រកាន់ដោយប្រៀបធៀប ដោយការមិនស្មើគ្នា ជាមួយខ្លួន អធិប្បាយថា ក្សត្រនេះយ៉ាងណា ព្រាហ្មណ៍នេះយ៉ាងណា អាត្មាអញដទៃ គឺថោកទាបជាង ឬក្រៃលែងជាងជនទាំងនោះ ដូច្នេះ ។ តណ្ញាវិចរិត ៤ នេះ ព្រះមានព្រះភាគ ត្រាស់ដោយអំណាចនៃបច្ចុប្បន្ននោះ ឯង ។ ឯតណ្ហាវិចរិត ៤ មានបទថា ភវិស្សំ ជាដើម ត្រាស់ទុកដោយ អំណាចនៃអនាគត ។ បណ្ឌិតគប្បីជ្រាបអត្ថនៃតណ្ហាទាំងនោះ ដោយន័យ ដែលពោលហើយ ក្នុងចតុក្កៈខាងដើមនោះឯង ។ បទថា អស្មិ បានដល់ អញទៀង ។ បទថា សាតស្មិ បានដល់ អញ មិនទៀង ។