ធម្មហទយវិភង្គ អភិធម្មបិដក ធម្មហទយវិភង្គ
ធម្មហទយវិភង្គ ខន្ធប៉ុន្មាន អាយតនៈប៉ុន្មាន ធាតុប៉ុន្មាន សច្ចៈប៉ុន្មាន ឥន្ទ្រិយ ប៉ុន្មាន ហេតុប៉ុន្មាន អាហារប៉ុន្មាន ផស្សៈប៉ុន្មាន វេទនាប៉ុន្មាន សញ្ញាប៉ុន្មាន ចេតនាប៉ុន្មាន ចិត្តប៉ុន្មាន ។ ខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ សច្ចៈ ៤ ឥន្ទ្រិយ ២២ ហេតុ ៩ អាហារ ៤ ផស្សៈ ៧ វេទនា ៧ សញ្ញា ៧ ចេតនា ៧ ចិត្ត ៧ ។ បណ្តាធម៌ទាំងនោះខន្ធ ៥ តើដូចម្តេច ។ រូបក្ខន្ធ ១ វេទនាខន្ធ ១ សញ្ញាខន្ធ ១ សង្ខារក្ខន្ធ ១ វិញ្ញាណក្ខន្ធ ១ នេះហៅថា ខន្ធ ៥ ។ បណ្តាធម៌ទាំងនោះ អាយតនៈ ១២ តើដូចម្តេច ។ ចក្ខាយតនៈ ១ រូបាយតនៈ ១ សោតាយតនៈ ១ សទ្ទាយតនៈ ១ ឃានាយតនៈ ១ គន្ធាយតនៈ ១ ជិវ្ហាយតនៈ ១ រសាយតនៈ ១ កាយាយតនៈ ១ ផោដ្ឋព្វាយតនៈ ១ មនាយតនៈ ១ ធម្មាយតនៈ ១ នេះហៅថា អាយតនៈ ១២ ។ បណ្តាធម៌ទាំងនោះ ធាតុ ១៨ តើដូចម្តេច ។ ចក្ខុធាតុ ១ រូបធាតុ ១ ចក្ខុវិញ្ញាណធាតុ ១ សោតធាតុ ១ សទ្ទធាតុ ១ សោតវិញ្ញាណធាតុ ១ ឃានធាតុ ១ គន្ធធាតុ ១ ឃានវិញ្ញាណធាតុ ១ ជិវ្ហាធាតុ ១ រសធាតុ ១ ជិវ្ហាវិញ្ញាណធាតុ ១ កាយធាតុ ១ ផោដ្ឋព្វធាតុ ១ កាយ- វិញ្ញាណធាតុ ១ មនោធាតុ ១ ធម្មធាតុ ១ មនោវិញ្ញាណធាតុ ១ នេះហៅ ថា ធាតុ ១៨ ។ បណ្តាធម៌ទាំងនោះ សច្ចៈ ៤ តើដូចម្តេច ។ ទុក្ខសច្ច ១ សមុទយសច្ច ១ មគ្គសច្ច ១ និរោធសច្ច ១ នេះហៅថា សច្ចៈ ៤ ។ បណ្តាធម៌ទាំងនោះ ឥន្ទ្រិយ ២២ តើដូចម្តេច ។ ចក្ខុន្ទ្រិយ ១ សោត្រិន្ទិយ ១ ឃាន្រិន្ទិយ ១ ជិវ្ញ្រិន្ទិយ ១ កាយ្រិន្ទិយ ១ មនិន្ទ្រិយ ១ ឥត្ថ្រិន្ទិយ ១ បុរិស្រិន្ទិយ ១ ជីវិត្រិន្ទិយ ១ សុខ្រិន្ទិយ ១ ទុក្ខ្រិន្ទិយ ១ សោមនស្សិន្ទ្រិយ ១ ទោមនស្សិន្ទ្រិយ ១ ឧបេក្ខិន្ទ្រិយ ១ សទ្ធ្រិន្ទិយ ១ វីរិយ្រិន្ទិយ ១ សតិន្ទ