អធិប្បាយ ឧប្បត្តានុប្បត្តិទស្សនវារ
ឈ្មោះ សព្វញ្ញុព្យាករ ដូច្នេះ ។ ក្នុងពាក្យទាំងឡាយ មានពាក្យថា ទ្វាទសាយតនានិ ជាដើម ក៏ន័យនេះឯង ។ បណ្ឌិតគប្បីជ្រាបប្រភេទនៃធម៌ ទាំងឡាយ មានរូបក្ខន្ធជាដើម ដោយន័យដែលពោលហើយ ក្នុងខន្ធវិភង្គ ជាដើម ។ អធិប្បាយ ឧប្បត្តានុប្បត្តិទស្សនវារ [ ៣២១-៣២៤ ] ក្នុងវារៈទី ២ ធម៌ពួកណា រមែងកើតឡើងក្នុងកាមភព និងកើតឡើងដល់សត្វទាំងឡាយ ដែលកើតហើយក្នុងកាមធាតុ ជាធម៌ទាំងឡាយ ដែលទាក់ទងគ្នា ឬមិនទាក់ទងគ្នា ក្នុងកាមធាតុ ព្រះមានព្រះភាគទ្រង់ សង្គ្រោះធម៌ទាំងអស់នោះ ហើយត្រាស់ពាក្យថា កាមធាតុយា បញ្ចក្ខន្ធា ក្នុងកាមធាតុមានខន្ធ ៥ ជាដើម ។ ក្នុងរូបធាតុជាដើម ក៏មានន័យនេះឯង ។ ព្រោះអាយតនៈទាំងឡាយ មានគន្ធាយតនៈជាដើម រមែងមិនធ្វើកិច្ចនៃអាយតនៈជាដើម ព្រោះការមិនមានឃានាយតនៈជាដើម នៃព្រហ្មទាំងឡាយដែល ទាក់ទងក្នុងរូបធាតុ ហេតុនោះ ទើបព្រះមានព្រះភាគត្រាស់ថា រូបធាតុយា ឆ អាយតនានិ នវ ធាតុយោ ក្នុងរូបធាតុ មានអាយតនៈ ៦ មានធាតុ ៩ ដូច្នេះជាដើម ។ ម្យ៉ាងទៀត ព្រោះឈ្មោះថាធាតុ ដែលមិនទាក់ទងគ្នាដោយ អំណាចនៃឱកាស ឬថា ដោយអំណាចនៃការកើតឡើងនៃសត្វ រមែងមិនមានហេតុ ណា ព្រោះហេតុនោះ ទើបព្រះមានព្រះភាគមិនត្រាស់ពាក្យថា អបរិយាបន្នធាតុយា ធាតុដែលមិនទាក់ទងគ្នា ដូច្នេះ ធាតុណាមួយ ជា