អធិប្បាយ វិជ្ជមានាវិជ្ជមានធម្មទស្សនវារ
ក្បាលទី 69 · ទំព័រ 595
ក្នុងបទដ៏សេសក៏ន័យនេះដូចគ្នា ។ បទថា បរិយាបន្នា បាន ដល់ ដែលកំណត់ដោយអំណាចនៃភព និងដោយអំណាចនៃឱកាស ឬដោយ អំណាចនៃការកើតឡើងរបស់សត្វ ។ បទថា អបរិយាបន្នា បានដល់ ដែលមិនកំណត់យ៉ាងនោះ ។ អធិប្បាយ វិជ្ជមានាវិជ្ជមានធម្មទស្សនវារ [ ៣២៩-៣៣០ ] ក្នុងវារៈទី ៤ បទថា ឯកាទសាយតនានិ បានដល់ អាយតនៈ ១១ វៀរសទ្ទាយតនៈ ។ ពិតហើយ សទ្ទាយតនៈនោះ រមែង មិនកើតឡើង ក្នុងបដិសន្ធិក្ខណៈដោយពិត ។ បណ្ឌិតគប្បីជ្រាបអត្ថក្នុងបទ ទាំងពួងដោយន័យនេះ ។ ក្នុងពួកទាំង ៧ ព្រះមានព្រះភាគ មិនត្រាស់ ដោយអំណាចនៃគតិថា ដល់ទេវតា និងអសុរ តែត្រាស់ថា នៃសត្វដែល ដេកក្នុងគភ៌ ព្រោះមិនមានការផ្សេងគ្នា ។ ព្រោះហេតុនោះ គព្ភសេយ្យកសត្វ ទាំងឡាយរមែងកើតឡើងក្នុងទីណាមួយ អាយតនៈ ៧ របស់គព្ភសេយ្យ-