អធិប្បាយ ឧបាទកកម្មអាយុប្បមាណទស្សនវារ
ក្នុងវារៈទី ៦ មានវិគ្គហៈដូចតទៅនេះ ឈ្មោះថា ទេវៈ ព្រោះអត្ថថា ត្រេកអរដោយបញ្ចកាមគុណ ដោយភាពវិសេស ដោយឫទ្ធិ ដែលមានប្រការផ្សេងៗ ។ បទថា សម្មតិទេវា បានដល់ ទេវតាដោយ សន្មតរបស់មនុស្សលោក យ៉ាងនេះ គឺព្រះរាជា ព្រះទេវី ។ បទថា ឧបបត្តិទេវា បានដល់ ជាទេវតាដោយឧបត្តិ ព្រោះកើតឡើងក្នុងទេវលោក ។ បទថា វិសុទ្ធិទេវា បានដល់ ជាទេវតាដោយភាពបរិសុទ្ធចាកកិលេសទាំងពួង គួរដល់ការបូជារបស់ទេវតាទាំងអស់ ។ បទថា រាជានោ បានដល់ ក្សត្រដែលមុទ្ធាភិសេកហើយ ។ បទថា ទេវិយោ បានដល់ ជាមហេសី របស់ព្រះរាជាទាំងនោះ ។ បទថា កុមារា បានដល់ ព្រះរាជកុមារដែល កើតឡើងក្នុងឧទររបស់ព្រះទេវីដែលបានអភិសេកហើយ ។ បទថា ឧបេសថកម្មំ ករិត្វា បានដល់ រក្សាឧបោសថដែល ប្រកបដោយអង្គ ៨ ក្នុងថ្ងៃ ១៤ ជាដើម ឥឡូវនេះ ព្រោះបុញ្ញកម្ម មាន ការឲ្យទានបន្តិចបន្តួចជាដើម រមែងជាបច្ច័យដល់ភាពជាមនុស្សមានរូបស្អាត គឺបុញ្ញកម្មដែលខ្លួនធ្វើហើយល្មមប្រមាណ រមែងជាបច្ច័យដល់ភាពជាមនុស្សមាន រូបស្អាត បើបុញ្ញកម្មដែលខ្លួនធ្វើច្រើនក្រៃលែង ក៏រមែងជាបច័្ចយ ដល់ ភាពជាខត្តិយមហាសាលជាដើម មានប្រការផ្សេងៗ ដោយមានប្រភេទច្រើន ប្រការក្នុងភាពជាធំ ព្រោះហេតុនោះ ព្រះមានព្រះភាគ កាលទ្រង់សម្តែង ការផ្សេងគ្នានៃការកើតឡើងដោយអំណាចនៃបុញ្ញកម្មនោះ ទើបត្រាស់បទថា អប្បេកច្ចេ គហបតិមហាសាលានំ ជាដើម ។ ក្នុងបទថា គហបតិមហាសាលានំ នោះ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ សារៈរបស់គហបតី ទាំងនោះ មានច្រើន ព្រោះហេតុនោះ ទើបឈ្មោះថា មហាសារៈ តែ លោកពោលថា មហាសាលៈ ព្រោះធ្វើ រ អក្ខរៈ ជា ល អក្ខរៈ ។ ម្យ៉ាងទៀត គហបតីទាំងឡាយនោះឯងជាមហាសាល ឬថា ភាពមហាសាលទាំងឡាយ មានក្នុងគហបតីទាំងឡ