អធិប្បាយ អភិញ្ញេយ្យាទិវារ

ក្បាលទី 69 · ទំព័រ 606

មិនធ្លាក់ចុះមកកាន់ភពខាងក្រោម រមែងបរិនិព្វានក្នុងភពនោះៗ ឯងដូច្នេះ នេះជាបកិណ្ណកៈក្នុងវារៈទី ៦ ។ អធិប្បាយ អភិញ្ញេយ្យាទិវារ ក្នុងវារៈទី ៧ បណ្ឌិតគប្បីជ្រាបភាពដែលខន្ធជាដើម ជា អភិញ្ញេយ្យធម៌ ដោយអំណាចការដឹងក្រៃលែងដែលកំណត់ខន្ធជាដើម ព្រមទាំង លក្ខណៈ ។ ភាពដែលខន្ធជាដើម ជាបរិញ្ញេយ្យធម៌ គឺធម៌ដែលគួរ កំណត់ដឹង គប្បីជ្រាបដោយអំណាចនៃញាតបរិញ្ញា តីរណប្បរិញ្ញា បហានប្បរិញ្ញា ។ ភាពដែលខន្ធជាដើម ជាបរិញ្ញេយ្យធម៌នោះ ដោយអំណាចនៃ ញាតបរិញ្ញា និងតីរណប្បរិញ្ញាបុណ្ណោះ ក្នុងបទថា រូបក្ខន្ធោ អភិញ្ញេយ្យា បរិញ្ញេយ្យោ ន បហាតព្វោ ជាដើមនោះឯង គប្បីជ្រាបដោយអំណាច នៃបហានប្បរិញ្ញាក្នុងបទថា សមុទយសច្ចំ អភិញ្ញេយ្យំ បរិញ្ញេយ្យំ បហាតព្វំ ជាដើម ។