អធិប្បាយ ទស្សនវារ

ក្បាលទី 69 · ទំព័រ 608

ដោយពាក្យមានប្រមាណប៉ុណ្ណេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ជាអ្នកគោរពនូវធម៌ ទ្រង់មានពួកទេវតារាប់ពាន់ ចោមរោមហើយ ទ្រង់សម្តែងព្រះអភិធម្មដល់ទេវតាទាំងឡាយ ដែលគោរព ធម៌ក្នុងទេវនគរ ។ ទ្រង់ជានាថមួយអង្គ មិនមានបុរសជាគម្រប់ពីរ ទ្រង់មានព្រះគុណបរិសុទ្ធ ត្រាស់វិភង្គប្បករណ៍ ដែលជាបករណ៍ទី ២ ដែលប្រដាប់ដោយវិភង្គ ១៨ ឯណា ដើម្បីប្រកាសអត្ថនៃបករណ៍នោះ ខ្ញុំ ដែលភិក្ខុឈ្មោះថា ពុទ្ធឃោសមាន គុណតាំងមាំ មានគតិមិនយឺតយូរ មានការដឹងល្អ អារាធនាហើយ ទើប ផ្តើមរចនាអដ្ឋកថា ក្នុងអត្ថដ៏ល្អិតល្អន់ដោយល្អ ឈ្មោះសម្មោហវិនោទនី ព្រោះបន្ទោបង់នូវសេចក្តីវង្វេង សម្មោហវិនោទនីនេះ រួមយកសារៈនៃអដ្ឋកថា របស់អាចារ្យបុរាណ ឥឡូវនេះ បករណ៍នេះចប់ហើយ ដោយព្រះបាលី ៤១ ភាណវារ ដោយប្រាសចាកអន្តរាយហើយ យ៉ាងណា សូមមនោរថ ទាំងពួង របស់សព្វសត្វទាំងឡាយ ប្រាសចាកមន្ទិល ដល់នូវការសម្រេច យ៉ាងនោះចុះ ។ បុណ្យណា ដែលខ្ញុំរចនាបករណ៍វិសេសនេះ ដើម្បីការតាំង មាំនៃព្រះសទ្ធម្មឲ្យសម្រេចហើយ ដោយអានុភាពនៃបុណ្យនោះ សូម សត្វលោក ព្រមទាំងទេវលោក ដល់នូវសេចក្តីស្ងប់ ។ សូមព្រះសទ្ធម្មតាំង នៅអស់កាលយូរ សូមសត្វលោកត្រេកអរក្រៃលែង ក្នុងព្រះសទ្ធម្ម សូម ចម្រើនសព្វកាល សូមជនបទទាំងឡាយ ដល់ព្រមដោយសេចក្តីសុខ មាន សេចក្តីក្សេមសម្រាន្ត មានភិក្ខារកបានងាយជាដើម អស់កាលជានិច្ច ។ អដ្ឋកថាវិភង្គប្បករណ៍ ឈ្មោះថា សម្មោហវិនោទនីនេះ ដែលព្រះថេរៈ ត្រូវបានគ្រូទាំងឡាយ ហៅថា ពុទ្ធឃោស ជាអ្នកប្រដាប់ដោយសទ្ធា ពុទ្ធិ វីរិយៈ បរិសុទ្ធក្រៃលែង ជាអ្នកញ៉ាំងហេតុនៃគុណ មានសីល អាចារ អាជ្ជវៈ គឺភាពទៀងត្រង់ មទ្ទវៈ គឺការទន់ភ្លន់ជាដើមឲ្យតាំងឡើងហើយ ជា អ្នកអាចក្នុង