អដ្ឋកថា ខុទ្ទកវត្ថុក្ខន្ធកៈ

ក្បាលទី 7 · ទំព័រ 109

ពោលអំពី ការងូតទឹក វិនិច្ឆ័យក្នុងខុទ្ទកវត្ថុក្ខន្ធកៈ គប្បីជ្រាបដូច្នេះ បទថា មល្លមុដ្ឋិកា បានដល់ អ្នកប្រដាល់ដែលដាល់គ្នាដោយដៃ ។ បទថា គាមបូដវា បានដល់ អ្នកស្រុកប្រកបរឿយៗ នូវការលាប ស្បែក បាឋៈថា គាមបេតកា ក៏មាន ឯអត្ថដូចគ្នា ។ បទថា ថម្ភេ បានដល់ សសរដែលគេបោះទុកត្រង់កំពង់ សម្រាប់ងូតទឹក ។ បទថា កុឌ្ឌេ បានដល់ បណ្តាជញ្ជាំងឥដ្ឋ ថ្ម និងជញ្ជាំង ឈើ ជញ្ជាំងប្រភេទណាមួយ ។ ជនទាំងឡាយចាំងដើមឈើ ឲ្យដូចជាបន្ទះក្តារហើយ កាត់ ឲ្យជាស្នាម ដោយអាការដូចក្តារចក្រត្រង្គ ហើយបោះទុកត្រង់កំពង់សម្រាប់ ងូតទឹក កំពង់បែបនេះ ឈ្មោះថា អដ្ឋានៈ ក្នុងពាក្យថា ឆព្វគ្គិយភិក្ខុ រមែង ងូតត្រង់កំពង់ដែលជាអដ្ឋានៈ ជនទាំងឡាយរោយលម្ហិត ហើយដុសកាយត្រ ង់កំពង់នោះ ។ បទថា គន្ធព្វហត្ថកេន សេចក្តីថា ឆព្វគ្គិយភិក្ខុ រមែងងូត ដោយដៃដែលធ្វើដោយឈើ ដែលគេតាំងទុកត្រង់កំពង់សម្រាប់ងូត បានឮ ថា ជនទាំងឡាយយកដៃឈើនោះកាន់លម្ហិតជូតខ្លួន ។ បទថា កុរុវិន្ទកសុត្តិយា លោកហៅដុំមូលៗ គេយកលម្ហិត ថ្មឈ្មោះកុរុវិន្ទកៈ ( ថ្មមានពណ៌ដូចដំឡូងក្រហម ) មកលាយច្របល់នឹងល័ខ ហើយសូនធ្វើជាដុំ ស្រែះដោយអំបោះ កាន់អំបោះនោះខាងចុងខាងដើម ហើយត្រដុសកាយ ក្នុងវេលាងូតទឹក ។ បទថា វិគ្គយ្ញ បរិកម្មំ ការាបេន្តិ សេចក្តីថា ឆព្វគ្គិយភិក្ខុ យកខ្លួននឹងខ្លួន ត្រដុសគ្នានឹងគ្នា ។ ឈើដែលគេឆ្លាក់ជាក្បាច់ធ្មេញមករ ហើយធ្វើឲ្យមានទ្រង់ទ្រាយ ដូចជើងកន្ថោរ ឈ្មោះថាមល្លកៈ ។ ឈើដូចជើងកន្ថោរដែលគេឆ្លាក់ ជាក្បាច់ធ្មេញមករនេះ សូម្បីភិក្ខុអាពាធក៏មិនគួរ ។