សេនាសនក្ខន្ធកៈ
សម័យនោះ ព្រះពុទ្ធមានព្រះភាគ គង់នៅវត្តវេឡុវនកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះមានព្រះភាគ មិនទាន់បានបញ្ញត្តសេនាសនៈ ដល់ពួកភិក្ខុនៅឡើយ ។ ភិក្ខុទាំងនោះក៏នៅក្នុង ទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គុហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចំបើង ។ លុះព្រលឹមឡើង ភិក្ខុទាំងនោះដើរចេញ អំពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គុហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និងគំនរចំបើង សឹងមានចក្ខុសម្លឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេងឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា ។ គ្រានោះឯង រាជគហសេដ្ឋីបានទៅឱទ្យានអំពីព្រលឹម ។ រាជគហសេដ្ឋីក៏បានឃើញភិក្ខុទាំងនោះ កំពុងនិមន្តចេញពីទីនោះៗ គឺព្រៃ គល់ឈើ ភ្នំ ច្រក គុហាទៀបភ្នំ ព្រៃស្មសាន ព្រៃធំ ទីកណ្តាលវាល និង គំនរចំបើងអំពីព្រលឹមដែរ សឹងមានចក្ខុសម្លឹងចុះ បរិបូណ៌ដោយឥរិយាបថ គឺ ឈានទៅមុខ ថយក្រោយ ក្រឡេកស្តាំ ក្រឡេកឆ្វេង បត់ចូល លាចេញ គួរឲ្យកើតសេចក្តីជ្រះថ្លា ។ លុះរាជគហសេដ្ឋីនោះឃើញហើយ ក៏មានចិត្ត ជ្រះថ្លា ។ លំដាប់នោះ រាជគហសេដ្ឋីក៏ដើរចូលទៅរកពួកភិក្ខុនោះ លុះចូលទៅ ដល់ហើយ បាននិយាយពាក្យនេះនឹងភិក្ខុទាំងនោះថា បពិត្រលោកទាំង- ឡាយដ៏ចម្រើន ប្រសិនបើខ្ញុំព្រះករុណាឲ្យគេធ្វើវិហារ ( ប្រគេន ) តើ លោកម្ចាស់ទាំងឡាយនឹងនៅក្នុងវិហាររបស់ខ្ញុំព្រះករុណាឬទេ ។ ភិក្ខុទាំងនោះ ឆ្លើយថា ម្នាលគហបតិ ព្រះមានព្រះភាគមិនទាន់បានអនុញ្ញាតវិហារទេ ។ រាជគហសេដ្ឋី ឆ្លើយថា បពិត្រលោកទាំងឡាយដ៏ចម្រើន បើដូច្នោះ សូម លោកម្ចាស់ក្រាបបង្គំទូលសួរចំពោះព្រះមានព្រះភាគ ( អំពីរឿងវិហារនោះ ) ហើយម