ត្រាស់ហៅពួកភិក្ខុមកថា

ក្បាលទី 7 · ទំព័រ 185

ម្នាលភិក្ខុទាំងឡាយ ទោះបីវត្ថុដែលគេធ្វើឧទ្ទិស ( ដល់សង្ឃ ) ពួកភិក្ខុមិនត្រូវឃាត់ខាំងទៅតាមលំដាប់ចាស់ខ្ចីទេ ភិក្ខុណា ឃាត់ខាំង ត្រូវអាបត្តិទុក្កដ ។ សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាក្រាលអាសនៈខ្ពស់ អាសនៈប្រសើរ ក្នុងរោងភត្តនឹងចន្លោះផ្ទះ ( ប្រគេនពួកភិក្ខុ ) អាសនៈខ្ពស់ អាសនៈប្រសើរ ដូចម្តេចខ្លះ អាសនៈខ្ពស់ អាសនៈប្រសើរនោះ គឺអាសន្ទិ ( អាសនៈខ្ពស់ហួសប្រមាណ ) បល្លង្កៈ ( គ្រែដែលមានជើងខ្ពស់វិចិត្រ ដោយរូបសត្វសាហាវ ) គោណកៈ ( ព្រំដែលមានរោមវែងជាង ៤ ធ្នាប់ ) ចិត្តកៈ ( កម្រាលដែលធ្វើពីរោមសត្វ វិចិត្រដោយរូបសត្វសាហាវ ) បដិកៈ ( កម្រាលមានពណ៌ស ដែលធ្វើដោយរោមសត្វ ) បដលិកៈ ( កម្រាល ដែលធ្វើដោយរោមសត្វ ជាផ្កាចង្កោម ) តូលិកៈ ( កម្រាលដែលញាត់ដោយ សំឡីគ ) វិកតិកៈ ( កម្រាលដែលធ្វើដោយរោមសត្វវិចិត្រដោយរូបសត្វ មានសីហៈ និងខ្លាធំជាដើម ) ឧទ្ធលោមិ ( កម្រាលដែលធ្វើដោយរោមសត្វ មានរោមច្រាងតែម្ខាង ) ឯកន្តលោមិ ( កម្រាលដែលធ្វើដោយរោមសត្វមាន រោមច្រាងទាំងពីរខាង ) កដិស្សៈ ( កម្រាលដែលធ្វើដោយឌិនមាស និង សូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ ) កោសេយ្យៈ ( កម្រាលដែលធ្វើ ដោយសរសៃសូត្រ ហើយចាក់ស្រែះដោយរតនវត្ថុ ) កម្ពលៈ ( កម្រាល ដែលធ្វើដោយរោមសត្វ ) កុត្តកៈ ( កម្រាលដែលធ្វើដោយរោមសត្វល្មម ពួកស្រីរបាំ ១៦ នាក់ឈររាំបាន ) ហត្ថត្ថរៈ ( កម្រាលសម្រាប់ក្រាលលើ ខ្នងដំរី ) អស្សត្ថរៈ ( កម្រាលសម្រាប់ក្រាលលើខ្នងសេះ ) រថត្ថរៈ ( កម្រាលសម្រាប់ក្រាលលើរថ ) អជិនប្បវេណិ ( កម្រាលដែលធ្វើដោយ ស្បែកខ្លា ) កទលិមិគបវរប្បច្ចត្ថរណៈ ( កម្រាលដ៏ឧត្តមដែលធ្វើដោយ ស្បែកសត្វឈ្មុស ) សឧត្តរច្ឆទៈ ( ទីដេកដែ