កម្រាលដែលធ្វើពីសរសៃសូត្រ
ចាក់ស្រែះដោយរតនវត្ថុក ម្រាលដែលធ្វើពីរោមសត្វល្មមស្រីរបាំ ១៦ នាក់ឈររាំបាន កម្រាលសម្រាប់ ក្រាលលើខ្នងដំរី កម្រាលសម្រាប់ក្រាលលើខ្នងសេះ កម្រាលសម្រាប់ក្រាល លើរថ កម្រាលដែលធ្វើដោយស្បែកខ្លា កម្រាលដ៏ឧត្តមដែលធ្វើពីស្បែក ឈ្មុស ខ្នើយពណ៌ក្រហមទាំងពីរខាង ( គឺខ្នើយក្បាលនិងខ្នើយជើង ) ព្រមទាំង ពិតានដែលមានពណ៌ក្រហម ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ ។ ព្រះអង្គទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគត អនុញ្ញាតឲ្យកាត់ជើងអាសនៈដែលកន្លងហួសប្រមាណ ហើយសឹមប្រើប្រាស់ ឲ្យទម្លាយរូបសត្វសាហាវនៃគ្រែមានជើងវិចិត្រដោយរូបសត្វសាហាវ ហើយ សឹមប្រើប្រាស់ ឲ្យកកាយកម្រាលដែលញាត់គ យកមកធ្វើជាខ្នើយ អាសនៈ ក្រៅអំពីនោះ យកមកធ្វើជាកម្រាលសម្រាប់ក្រាលលើផែនដីបាន ។ សម័យនោះឯង ពួកអាវាសិកភិក្ខុនៅក្នុងអាវាសជិតស្រុក តូច ១ មិនឆ្ងាយពីក្រុងសាវត្ថី មានសេចក្តីលំបាកនឹងរៀបចំក្រាលសេនាសនៈ បម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរេបោដំណើរទៅ ។ ភិក្ខុទាំងនោះក៏គិតគ្នាថា ម្នាលអាវុសោទាំងឡាយ ឥឡូវនេះ ពួកយើងលំបាកនឹងក្រាលសេនាសនៈ បម្រុងពួកភិក្ខុមកថ្មី និងពួកភិក្ខុរេបោដំណើរទៅ ម្នាលអាវុសោទាំងឡាយ បើ ដូច្នោះ យើងនឹងប្រគល់សេនាសនៈទាំងអស់ជារបស់សង្ឃទៅភិក្ខុមួយរូប ឯ យើងរាល់គ្នាចាំប្រើប្រាស់ទ្រព្យរបស់ដោយសារភិក្ខុនោះវិញ ។ ភិក្ខុទាំងនោះ ក៏បានប្រគល់សេនាសនៈទាំងអស់ជារបស់សង្ឃទៅភិក្ខុមួយរូប ។ ពួកអាគន្តុកភិក្ខុ និយាយពាក្យនេះនឹងអាវាសិកភិក្ខុនោះថា ម្នាលអាវុសោ ចូរលោករៀបចំ សេនាសនៈបម្រុងយើង ។ អាវាសិកភិក្ខុឆ្លើយថា ម្នាលអាវុសោ សេនាសនៈ របស់សង្ឃមិនមានទេ ( ព្រោះ ) យើងបានប្រគល់ឲ្