គប្បីប្រាប់និយ្យានិកកថា

ក្បាលទី 7 · ទំព័រ 268

សូម្បីច្រើនបែបនេះជាដើមថា ត្រូវជាអ្នកសង្រួម ឥន្ទ្រិយ ត្រូវបំពេញខន្ធកវត្ត និងសេខិយវត្ត ដូច្នេះឯង ។ ម្យ៉ាងទៀត ក្នុងថ្ងៃចូលវស្សាក្រោយ កាលបើប្រកាសវេលា សង្ឃ ប្រជុំគ្នាហើយ បុគ្គលណាមួយនាំសំពត់ប្រវែង ១២ ហត្ថមកប្រគេនជាសំពត់ ចំណាំវស្សា បើអាគន្តុកភិក្ខុជាសង្ឃត្ថេរ គប្បីប្រគេនដល់លោក ។ បើជានវកៈ ភិក្ខុដែលបានទទួលសម្មតិ គប្បីប្រាប់ព្រះសង្ឃត្ថេរថា បពិត្រ លោកម្ចាស់ បើលោកម្ចាស់ត្រូវការ សូមលោកម្ចាស់លះបង់ចំណែកទី ១ ចេញ កាន់យកសំពត់នេះ មិនគប្បីឲ្យដល់លោកដែលមិនព្រមលះបង់ ។ បើលោកព្រមលះបង់ចំណែកដែលកាន់យកមុន ហើយកាន់យកសោត គប្បីប្តូរគ្នា ចាប់តាំងអំពីព្រះថេរៈទី ២ ទៅ ដោយឧបាយនេះឯង ហើយឲ្យ ដល់អាគន្តុកៈក្នុងទីដែលដល់លំដាប់របស់លោក ។ បើភិក្ខុទាំងឡាយដែលចាំវស្សាមុន បានសំពត់ ២ ផ្ទាំង ៣-៤ ផ្ទាំង ឬ ៥ ផ្ទាំង គប្បីឲ្យលោកព្រមលះបង់សំពត់ដែលបានហើយ ដោយឧបាយ នោះ ហើយទើបឲ្យអាគន្តុកភិក្ខុ រហូតបានស្មើគ្នា ។ កាលអាគន្តុកភិក្ខុនោះ បានចំណែកស្មើគ្នាហើយ ចំណែកតិចតួចដែល នៅសល់ គប្បីបន្ថែមឲ្យដល់ព្រះថេរៈ ។ សមគួរនឹងធ្វើកតិកាទុកថា បើ លាភកើតឡើងហើយ នឹងពេញចិត្តចែកគ្នាតាមលំដាប់ដែលមាន ។ បើសម័យដែលខ្វះខាតភិក្ខា ភិក្ខុទាំងឡាយដែលចូលវស្សាក្នុងវស្សូបនាយិកាទាំង ២ លំបាកដោយភិក្ខា គប្បីនិយាយគ្នាថា អាវុសោ ពួកយើង នៅក្នុងទីនេះ រមែងលំបាកគ្រប់គ្នាទាំងអស់ ណ្ហើយចុះ យើងចែកគ្នាជា ២ ចំណែក ។