កាលទាយកផ្តាំទុកថា

ក្បាលទី 7 · ទំព័រ 271

សំពត់ចំណាំវស្សានោះ ក៏ភិក្ខុនោះបានហើយ ដូចឲ្យជាតម្លៃឈ្នួល ។ អាចារ្យពួកខ្លះពោលថា ឯសំពត់ចាំវស្សា ដែលជារបស់សង្ឃ ធ្វើ អបលោកនកម្ម ហើយចែកគ្នា សូម្បីភិក្ខុលាសិក្ខាខាងក្នុងវស្សា រមែងបាន ដូចគ្នា តែមិនបានឲ្យកាន់យកដោយអំណាចបច្ច័យ ។ បើភិក្ខុដែលចាំវស្សាស្រេចហើយ ប្រុងប្រៀបនឹងទៅកាន់ទិស បានកាន់ យកកប្បិយភណ្ឌចំណែកខ្លះអំពីដៃរបស់ភិក្ខុដែលនៅក្នុងអាវាស ហើយប្រាប់ ថា សំពត់ចំណាំវស្សារបស់ខ្ញុំ មានក្នុងត្រកូលនោះ លោកចូរកាន់យក សំពត់ចំណាំវស្សានោះ ដែលដល់លំដាប់ហើយ ដូច្នេះ លាសិក្ខាបទក្នុងទី ដែលខ្លួនទៅហើយ ។ សំពត់ចំណាំវស្សារមែងជារបស់សង្ឃ តែបើភិក្ខុនោះ ឲ្យនាំពួកអ្នកស្រុកទទួលធានាចំពោះមុខ ហើយទៅ ភិក្ខុដែលនៅក្នុងអាវាស រមែងបាន ។ កាលទាយកផ្តាំទុកថា យើងខ្ញុំប្រគេនសំពត់ចំណាំវស្សានេះដល់ភិក្ខុ ដែលចាំវស្សាហើយ ក្នុងសេនាសនៈរបស់ពួកខ្ញុំ សេនាសនៈនោះ ដែល សេនាសនគ្គាហាបកៈឲ្យភិក្ខុណាកាន់យក រមែងជារបស់ភិក្ខុនោះឯង ។ បើកូនប្រុស និងកូនស្រីជាដើមរបស់ម្ចាស់សេនាសនៈ នាំសំពត់ជាច្រើន មក ពោលថា សូមលោកម្ចាស់ទាំងឡាយឲ្យក្នុងសេនាសនៈរបស់ពួក ខ្ញុំដូច្នេះ ដើម្បីត្រូវការនឹងឲ្យជាទីពេញចិត្តរបស់ម្ចាស់សេនាសនៈ សម្រាប់ ភិក្ខុដែលចាំវស្សាក្នុងសេនាសនៈនោះ គប្បីឲ្យមួយផ្ទាំងបុណ្ណោះ សំពត់ដ៏ សេសជារបស់សង្ឃ គប្បីឲ្យភិក្ខុទាំងឡាយកាន់យកតាមលំដាប់សំពត់ ចំណាំវស្សា ។ កាលលំដាប់មិនមាន គប្បីឲ្យកាន់យកតាំងអំពីថេរាសនៈ ចុះមក ។ សូម្បីក្នុងសំពត់ចំណាំវស្សា ដែលទាយកនាំសំពត់ជាច្រើនមក ដោយចិត្តជ្រះថ្លា ព្រោះអាស្រ័យភិក្ខុអ្នកចាំវស្សាក្នុងសេនាសនៈនោះឯងកើតឡើង ហើយ ប្រគេនថា ខ្ញុំប្រគេនដល់សេនាសនៈ ដូច្នេ