ឯក្នុងមហាអដ្ឋកថា

ក្បាលទី 7 · ទំព័រ 288

សង្គ្រោះរបស់ប្លែក ដែលធ្វើដោយវត្ថុជាដើមថា ឈើ ឫស្សី ស្បែក និងថ្ម សូម្បីគ្រប់យ៉ាង ដោយភណ្ឌឈើ ហើយពោល វិនិច្ឆ័យនៃភណ្ឌឈើ ផ្តើមអំពីបាលីនេះថា តេន ខោ បន សមយេន សង្ឃស្ស អាសន្ទិកោ ឧប្បន្នោ ហោតិ ។ ក្នុងមហាអដ្ឋកថានោះ លម្ហិតសេចក្តីដូច្នេះថា ជាបឋម ក្នុងរបស់ទាំងនេះ គឺតាំង ៤ ជ្រុងស្មើ តាំងមានបង្អែក ៣ ទិស តាំងផ្តៅ តាំងសាមញ្ញ តាំងជើងទ្រាយ តាំងមានជើងដូចផ្លែកន្ទួតព្រៃ តាំងមានបង្អែក ១ តាំងក្តារ កៅអី តាំងញាត់ចំបើងប្រភេទណាមួយ តូចក្តី ធំក្តី ដែលគេថ្វាយសង្ឃ ហើយ ជាគរុភណ្ឌ ។ ម្យ៉ាងទៀត តាំងដែលញាត់ដោយស្លឹកចេកជាដើម សង្គ្រោះក្នុងតាំងទាំងនោះ ដោយតាំងញាត់ចំបើង ។ កៅអីដែលពាសដោយស្បែកខ្លាធំក្តី វិចិត្រដោយរូបសត្វសាហាវក្តី រំលេចដោយរតនៈក្តី ជាគរុភណ្ឌដូចគ្នា ក្នុងរបស់ទាំងនោះ គឺក្តារចង្រ្កម ក្តារ វែង ក្តារបោកចីវរ ក្តារទ្រនាប់ ជ្រញ់កាត់ឈើស្ទន់ អន្លូង ថ្នាំងឈើ ស្នូក ជ្រលក់ កន្ថោរ ស្មុគធ្វើអំពីឈើ ឬស្មុគភ្លុក ឬស្មុគបឫស្សី មានជើងក្តី មិន មានជើងក្តី ហឹប ឬប្រអប់ ដប ឬកំសេវោ ទំហំមិនលើសចំណុះទឹកមួយ បាត្រ ស្នូកទឹក ក្រឡទឹក បោយ វែក ផ្តិលទឹក ស័ង្ខដងទឹក ប្រភេទណាមួយ ដែលប្រគេនសង្ឃហើយ ជាគរុភណ្ឌ ឯភាជនៈដែលធ្វើដោយស័ង្ខចែក គ្នាបាន ។ ក្អមទឹកធ្វើដោយឈើ ក៏ដូចគ្នា ។ រង្វេលជូតជើង ទោះធ្វើដោយ ឈើក្តី ធ្វើដោយស្លឹតត្នោតជាដើមក្តី ជាគរុភណ្ឌទាំងអស់ ។ ក្នុងរបស់ទាំងនេះ គឺជើងបាត្រ គម្របបាត្រ ផ្លិតស្លឹកត្នោត ផ្លិតវីជនី ប្រអប់ កំប្រោង អំបោសដងវែង អំបោសដងខ្លីណាមួយ ទោះតូច ឬធំ ក៏ដោយ ធ្វើដោយរបស់ណាមួយ មានឈើ ឫស្សី ស្លឹកឈើ និងស្បែក ជាដើម ជាគរុភណ្ឌដូចគ្នា ។ បណ្តាគ្រឿងផ្ទះ មា