ធ្វើកតិកាទុកថា
មិនគប្បីឲ្យដល់ភិក្ខុដែលមិនមក កតិកានោះមិនជាធម៌ឡើយ ។ ព្រោះថា ភណ្ឌៈដែលគប្បីចែកគ្នា រមែងត្រូវបាន ដល់ភិក្ខុដែលតាំងនៅខាងក្នុងឧបចារៈ ។ បើភិក្ខុទាំងឡាយ ធ្វើសំឡេង អឺងកងថា សូមលោកម្ចាស់ឲ្យដល់ភិក្ខុដែលមិនមក គប្បីផ្តើមតាំងភណ្ឌកម្ម គប្បីប្រាប់ថា ចូរមកទទួលឯងចុះ ។ ស្លាកបាត់ទៅ ៥-៦ បន្ទះ ភត្តុទ្ទេសកនឹកឈ្មោះទាយកមិនបាន បើ ភត្តុទ្ទេសកនោះឲ្យស្លាកដែលបាត់ដល់ព្រះមហាថេរៈក្តី ដល់ខ្លួនឯងហើយក្តី គប្បីប្រាប់ភិក្ខុទាំងឡាយថា សលាកភត្តត្រង់ស្រុកនោះ ខ្ញុំឲ្យដល់ខ្លួនខ្ញុំ លោក ម្ចាស់ទាំងឡាយគប្បីឆាន់សលាកភត្តដែលបានក្នុងស្រុកនោះចុះ ដូច្នេះ គួរ ។ តែមិនប្រគល់ឲ្យក្នុងសម្នាក់បានភត្តនោះត្រង់រោងឆាន់ ហើយចែកគ្នា ឆាន់ត្រង់រោងឆាន់នោះឯង មិនគួរឡើយ ។ កាលទាយកពោលថា តាំងអំពីថ្ងៃនេះទៅ សូមលោកម្ចាស់ទាំងឡាយ ទទួលសលាកភត្តរបស់ខ្ញុំ ដូច្នេះ ទោះឲ្យកាន់យកត្រង់រោងឆាន់ក្នុងទីនោះ មិនគួរ ត្រូវនាំមកកាន់សម្នាក់ហើយ សឹមឲ្យកាន់យក ។ ម្យ៉ាងទៀត បើទាយកពោលថា សូមលោកម្ចាស់ទាំងឡាយ ទទួល សលាកភត្តរបស់ខ្ញុំ តាំងអំពីស្អែកនេះទៅ ដូច្នេះ គប្បីប្រាប់ដល់ភត្តុទ្ទេសកថា ត្រកូលឈ្មោះនោះ ប្រគេនសលាកភត្ត តាំងអំពីស្អែកនេះទៅ លោកម្ចាស់ គប្បីជួយរំលឹកក្នុងពេលឲ្យចាប់ស្លាក ។ ក្នុងគ្រាទុព្ភិក្ខភ័យ ជនទាំងឡាយវៀរសលាកភត្តចេញ កាលដល់គ្រា រកភិក្ខាបានងាយ ជួបភិក្ខុខ្លះហើយ ផ្តើមរៀបចំទុកជាថ្មីទៀត ពោលថា សូម លោកម្ចាស់ទាំងឡាយ ទទួលសលាកភត្តរបស់ពួកខ្ញុំតាំងអំពីថ្ងៃនេះទៅ ។ កុំ ចែកគ្នាខាងក្នុងស្រុក ត្រូវនាំមកកាន់សម្នាក់សិន សឹមចែកគ្នា ។