អដ្ឋកថា សង្ឃភេទក្ខន្ធកៈ

ក្បាលទី 7 · ទំព័រ 420

វិនិច្ឆ័យក្នុងសង្ឃភេទក្ខន្ធកៈ គប្បីជ្រាបដូច្នេះ ពីរបទថា អភិញ្ញាតា អភិញ្ញាតា សេចក្តីថា អមាត្យ ១០ នាក់ មានកាឡុទាយីមាត្យជាដើម មួយអន្លើដោយបរិវារ និងជនជាច្រើនពួកដទៃ ឈ្មោះថា សក្យកុមារដែលប្រាកដហើយ ។ បទថា អម្ហាកំ គឺក្នុងយើងទាំងឡាយ ។ ម្យ៉ាងទៀត មាន ពាក្យអធិប្បាយថា អំពីត្រកូលរបស់យើងទាំងឡាយ ។ ពីរបទថា ឃរាវាសត្ថំ អនុសាសិស្សាមិ សេចក្តីថា កិច្ចឯណាអ្នក គប្បីធ្វើក្នុងឃរាវាស បងនឹងឲ្យជ្រាបកិច្ចនោះ ។ បទថា អតិនេតព្វំ គឺគប្បី បង្ហូរទឹកបញ្ចូល ។ បទថា ឧទកំ និន្នេតព្វំ សេចក្តីថា ទឹកជារបស់ស្មើគ្នា ក្នុងទីទាំងពួង ដោយប្រការណា គប្បីឲ្យដោយប្រការនោះ ។ បទថា និទ្ទាបេតព្វំ គឺគប្បីជម្រះស្មៅ ។ ពីរបទថា ភុសិកា ឧទ្ធរាបេតព្វា សេចក្តីថា ធញ្ញជាតិដែលលាយជាមួយ ចំបើងល្អិត គប្បីជជុះចេញអំពីចំបើង ។ បទថា ឱផុនាបេតព្វំ សេចក្តីថា គប្បីរោយយកកម្ទេចស្មៅ និង កម្ទេចចំបើងចេញ ។ បទថា តេនហិ ត្វញ្ញេវ ឃរាវាសត្ថេន ឧបជានាហិ សេចក្តីថា អ្នកនោះឯង គប្បីជ្រាបដើម្បីការគ្រប់គ្រងផ្ទះ ។ ក្នុងបទថា អហំ តយា យថាសុខំ បព្វជ្ជាហិ នេះ គប្បីជ្រាបអត្ថដូច្នេះថា អនុរុទ្ធសក្យៈជាអ្នកប្រាថ្នាដើម្បីនឹងពោលដោយរហ័ស ដោយសេចក្តីស្រឡាញ់ក្នុងសម្លាញ់ថា ខ្ញុំជាមួយអ្នកនឹងបួស ជាអ្នកមាន ហបឫទ័យដែលសេចក្តីលោភក្នុងសិរីរាជសម្បត្តិទាញចិត្តទុកទៀត ពោលបាន ត្រឹមតែថា ខ្ញុំនឹងអ្នកបុណ្ណោះ ហើយមិនអាចពោលពាក្យដ៏សេស ។