វត្តក្ខន្ធកៈ
សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តជេតពន របស់អនាថបិណ្ឌិកគហបតិ ទៀបក្រុងសាវត្ថី ។ សម័យនោះឯង អាគន្តុកភិក្ខុទាំងឡាយពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់ អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើក្បាលដើរ ចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយបង្គំ អាវាសិកភិក្ខ្បុ១ ទាំងឡាយដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ ។ មានអាគន្តុកភិក្ខុមួយរូបទៀត បើកគន្លឹះច្រានសន្ទះទ្វារ ហើយចូលទៅកាន់ វិហារដែលមិនមានអ្នកណានៅ ដោយប្រញាប់ប្រញាល់ ។ មានពស់ធ្លាក់ពី ខាងលើក្របទ្វារ មកត្រូវត្រង់កភិក្ខុនោះ ។ ភិក្ខុនោះខ្លាច ក៏ស្រែកភ្លាត់ សំឡេង ។ ភិក្ខុទាំងឡាយស្ទុះចូលទៅសួរភិក្ខុនោះថា ម្នាលអាវុសោ ហេតុអ្វី បានជាលោកស្រែកភ្លាត់សំឡេងម្លេះ ។ លំដាប់នោះ ភិក្ខុនោះ បានប្រាប់ ដំណើរនោះដល់ភិក្ខុទាំងឡាយ ។ ភិក្ខុទាំងឡាយណា មានសេចក្តីប្រាថ្នាតិច ។ បេ ។ ភិក្ខុទាំងនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនគួរបើ អាគន្តុកភិក្ខុទាំងឡាយពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរ ចូលទៅកាន់អារាមខ្លះ ទទូរក្បាលដើរចូលទៅកាន់អារាមខ្លះ ទូលចីវរលើ ក្បាលដើរចូលទៅកាន់អារាមខ្លះ លាងជើងដោយទឹកសម្រាប់ផឹកខ្លះ មិនថ្វាយ ។ បង្គំអាវាសិកភិក្ខុទាំងឡាយដែលចាស់ជាងខ្លួនខ្លះ មិនសួររកសេនាសនៈខ្លះ សោះ ។ គ្រានោះឯង ភិក្ខុទាំងនោះ បានក្រាបបង្គំទូលដំណើរនុ៎ះចំពោះព្រះមាន ព្រះភាគ ។ បេ ។ ទើបព្រះមានព្រះភាគទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា អាគន្តុកភិក្ខុទាំងឡាយ ពាក់ស្បែកជើងដើរចូលទៅកាន់អារាមខ្លះ បាំងឆត្រដើរចូលទៅកាន់អារាមខ្លះ ទទូរក្ប