ព្រះភាគទ្រង់ធ្វើធម្មីកថា

ក្បាលទី 7 · ទំព័រ 445

ហើយត្រាស់ហៅភិក្ខុទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុជាថេរៈអនុមោទនាក្នុងរោងភត្ត ។ សម័យនោះឯង មានសង្ឃភត្តរបស់គណៈជនមួយពួក ។ ព្រះសារីបុត្តដ៏មានអាយុជាសង្ឃត្ថេរ ។ ភិក្ខុទាំងឡាយគិតគ្នាថា ព្រះមានព្រះភាគ ទ្រង់អនុញ្ញាតឲ្យភិក្ខុជាថេរៈអនុមោទនាក្នុងរោងភត្ត ហើយក៏ដើរចៀស ចេញទៅចោលព្រះសារីបុត្តដ៏មានអាយុ ឲ្យគង់នៅតែមួយអង្គ ។ លំដាប់នោះ ព្រះសារីបុត្តដ៏មានអាយុ ( និយាយ ) សំណេះសំណាលនឹងមនុស្សទាំងនោះ ហើយ ក៏បាននិមន្តទៅតែមួយអង្គ ក្នុងកាលជាខាងក្រោយ ។ ព្រះមានព្រះភាគ ទ្រង់បានទតទៅឃើញព្រះសារីបុត្តដ៏មានអាយុ កំពុងតែដើរមកតែមួយ អង្គអំពីចម្ងាយ លុះទ្រង់ទតឃើញហើយ ក៏ត្រាស់សួរសេចក្តីនោះ នឹងព្រះសារី បុត្តដ៏មានអាយុថា ម្នាលសារីបុត្ត ចុះភត្តមានបរិបូណ៌ទេឬ ។ ព្រះសារី បុត្តដ៏មានអាយុក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចម្រើន ភត្តមានបរិបូណ៌ទេ ប៉ុន្តែភិក្ខុទាំងឡាយ ដើរចោលខ្ញុំព្រះអង្គឲ្យនៅតែម្នាក់ឯង ។ ព្រោះន ិទាននេះ ដំណើរនេះ ព្រះមានព្រះភាគទ្រង់ធ្វើធម្មីកថា ហើយត្រាស់ហៅភិក្ខុ ទាំងឡាយមកក្នុងវេលានោះថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតភិក្ខុ ទាំងឡាយជាថេរៈ និងអនុត្ថេរបួនប្រាំរូបរង់ចាំក្នុងរោងភត្ត ។ សម័យនោះ មានព្រះថេរៈមួយរូបឈឺបន្ទោបង់ឧច្ចារៈហើយ រង់ចាំក្នុងរោងភត្តក ាលបើព្រះថេរៈនោះខំអត់ទ្រាំឧច្ចារៈ លោកក៏ជ្រប់ដួល ទៅ ។ ភិក្ខុទាំងឡាយក្រាបបង្គំទូលដំណើរនុ៎ះចំពោះព្រះមានព្រះភាគ ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ កាលបើមានកិច្ចគួរធ្វើ តថាគត អនុញ្ញាតឲ្យលាភិក្ខុ ដែលអង្គុយនៅលើអាសនៈ ជាលំដាប់ហើយទៅបាន ។