ភិក្ខុទាំងឡាយមកថា
ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្ត អាចរិយវត្តដល់ពួកភិក្ខុជាអន្តេវាសិក តាមទំនងដែលពួកភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យទាំងឡាយ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុជាអន្តេវាសិក ត្រូវប្រព្រឹត្តដោយ ប្រពៃក្នុងអាចារ្យ ។ ឯការប្រព្រឹត្តដោយប្រពៃ ក្នុងអាចារ្យនោះ ដូច្នេះ គឺ អន្តេវាសិកត្រូវក្រោកអំពីព្រឹក ហើយដោះស្បែកជើង ធ្វើសំពត់ឧត្តរាសង្គ ឆៀងស្មាម្ខាង ហើយប្រគេនឈើស្ទន់ ប្រគេនទឹកសម្រាប់លាងមុខ ក្រាល អាសនៈទុក បើបបរមាន អន្តេវាសិកត្រូវលាងភាជន៍ហើយបង្អោនបបរទៅ ប្រគេន កាលបើអាចារ្យហុតបបររួចហើយ អន្តេវាសិកត្រូវប្រគេនទឹក ហើយ ទទួលភាជន៍មកវិញ កាន់បន្ទាបកុំឲ្យទង្គិចនឹង ( អ្វីៗ ) ហើយលាងឲ្យស្អាត រួច រេបោចំទុកដាក់ កាលបើអាចារ្យក្រោកចេញហើយ អន្តេវាសិកត្រូវសាអាសនៈ ចេញ បើប្រទេសនោះមានសំរាម អន្តេវាសិកត្រូវបោសប្រទេសនោះចេញ បើអាចារ្យចង់ចូលទៅកាន់ស្រុក អន្តេវាសិកត្រូវប្រគេនស្បង់សម្រាប់ស្លៀក ហើយទទួលយកស្បង់បន្លាស់មកវិញ ត្រូវប្រគេនវត្ថពន្ធចង្កេះ តម្រួត ឧត្តរាសង្គនឹងសង្ឃាដិហើយប្រគេន ត្រូវជូតបាត្រដែលទទឹក ហើយសឹម ប្រគេន បើអាចារ្យចង់បានភិក្ខុជាបច្ឆាសមណៈ អន្តេវាសិកត្រូវបិទបាំង មណ្ឌល ៣ គឺស្លៀកស្បង់ឲ្យជាបរិមណ្ឌល ក្រវាត់វត្ថពន្ធចង្កេះ ហើយតម្រួត ឧត្តរាសង្គនឹងសង្ឃាដិ ហើយឃ្លុំពាក់ឡេវក្ឌុំ លាងបាត្រហើយកាន់យកទៅធ្វើជា បច្ឆាសមណៈនៃអាចារ្យ កុំដើរឆ្ងាយពេក កុំដើរជិតពេក ត្រូវចាំទទួលយក វត្ថុដែលគេដាក់ចុះក្នុងបាត្រ កាលបើអាចារ្យកំពុងនិយាយ អន្តេវាសិកមិន ត្រូវនិយាយស្កាត់ពាក្យក្នុងចន្លោះៗ ឡើយ កាលបើអាចារ្យនិយាយពាក្យដែល ជិតនឹងត្រូវអាបត្