ប្រាប់ទាយកថា
អ្នកចូរចាត់ចែងដល់ភិក្ខុគ្រប់រូបឲ្យស្មើៗគ្នា ត្រូវទទួលបិណ្ឌបាតដោយគោរព ត្រូវធ្វើសេចក្តីសម្គាល់តែ ក្នុងបាត្រ ត្រូវទទួលបិណ្ឌបាត ឲ្យមានសម្លសមគួរដល់បាយត្រ ូវទទួលបិណ្ឌបាតស្មើត្រឹមកណ្តាប់មាត់បាត្រ បើបាយមិន ទាន់គ្រប់គ្រាន់ទេ ព្រះថេរៈកុំអាលឆាន់មុន ត្រូវឆាន់បិណ្ឌបាត ដោយគោរព ត្រូវមានសេចក្តីសម្គាល់តែក្នុងបាត្រ ត្រូវឆាន់ បិណ្ឌបាតវាចឲ្យស្មើ ត្រូវឆាន់បិណ្ឌបាតឲ្យមានសម្លនឹងម្ហូប ស្មើគ្នា មិនត្រូវឆាន់បិណ្ឌបាតច្រមចុះពីកំពូលបាយ មិនត្រូវ កកាយបាយលុបសម្ល ឬម្ហូបដើម្បីឲ្យបានច្រើនជាងគេ ភិក្ខុ មិនឈឺមិនត្រូវសុំសម្ល ឬម្ហូប ឬបាយដើម្បីខ្លួន មិនត្រូវ សម្គាល់ក្នុងបាត្រភិក្ខុដទៃ ដើម្បីលើកទោស មិនត្រូវធ្វើពំនូត បាយឲ្យធំហួសប្រមាណ ត្រូវធ្វើពំនូតបាយឲ្យជាបរិមណ្ឌល កាលពំនូតបាយនៅមិនទាន់ដល់មាត់ កុំហាមាត់ចាំ កុំឆាន់ ញាត់ម្រាមដៃទាំងអស់ទៅក្នុងមាត់ មិនត្រូវនិយាយទាំងបាយ នៅក្នុងមាត់ មិនត្រូវឆាន់បោះដុំបាយទៅក្នុងមាត់ មិនត្រូវឆាន់ ខាំកាត់ពំនូតបាយមួយកំណាត់ម្តង មិនត្រូវឆាន់បេមោពំនូត បាយទុលថ្ពាល់ឡើង មិនត្រូវឆាន់រលាស់ដៃបណ្តើរ មិនត្រូវ ឆាន់ឲ្យជ្រុះគ្រាប់បាយ មិនត្រូវឆាន់លៀនអណ្តាត មិនត្រូវ ឆាន់ឲ្យឮផ្ចប់ៗ មិនត្រូវឆាន់ឲ្យឮគ្រូកៗ មិនត្រូវឆាន់លិទ្ធដៃ លិទ្ធបាត្រ លិទ្ធបបូរមាត់ មិនត្រូវយកដៃប្រឡាក់អាមិសៈ ទទួលចាប់កាន់ភាជន៍ទឹក ភិក្ខុទាំងពួងឆាន់មិនទាន់រួចព្រះថេរៈ កុំអាលទទួលទឹក បើគេប្រគេនទឹក ត្រូវទទួលទឹកធ្វើឲ្យទាប កុំឲ្យទង្គិចទង្គុកអ្វី ហើយលាងបាត្រឲ្យស្អាត ត្រូវចាក់ទឹកទៅក្នុង កន្ថោរទឹក ដោយគិតថា ភិក្ខុជិតខាង កុំទទឹកដោយទឹក ឡើយ សង្ឃាដិកុំទទឹកដោយទឹកឡើយ បើ