អដ្ឋកថា វិនិច្ឆ័យក្នុងវត្តក្ខន្ធកៈ

ក្បាលទី 7 · ទំព័រ 520

វិនិច្ឆ័យក្នុងវត្តក្ខន្ធកៈ គប្បីជ្រាបដូច្នេះ ព្រះមានព្រះភាគ ទ្រង់សម្តែងទីជិតឧបចារសីមា ដោយព្រះពុទ្ធវចនៈនេះថា អញនឹងចូលកាន់ អារាម ក្នុងកាលឥឡូវនេះ ព្រោះដូច្នោះ ភិក្ខុដល់ឧបចារសីមាហើយ គប្បី ធ្វើគារវកិច្ចទាំងពួង មានដោះស្បែកជើងជាដើម ។ បទថា គហេត្វា បានដល់ កាន់យកឈើច្រត់ និងស្បែកជើងទៅ ។ បទថា បដិក្កមន្តិ បានដល់ ប្រជុំគ្នា ។ ច្រើនបទថា ឧបហនបុញ្ឆនចោឡនំ បុច្ឆិត្វា ឧបហនា បុញ្ឆិតព្វា សេចក្តីថា គប្បីសួរភិក្ខុទាំងឡាយ ដែលជាម្ចាស់កន្លែងថា សំពត់ជូតស្បែកជើង នៅទីណា ។ បទថា វិសជ្ជេតព្វំ គឺគប្បីរំពឹង ។ បទថា គោចរោ បុច្ឆិតព្វោ សេចក្តីថា គប្បីសួរដល់ទីត្រាច់គោចរ ដើម្បីភិក្ខាយ៉ាងនេះថា គោចរគ្រាមនៅជិត ឬឆ្ងាយ ។ ភិក្ខុគប្បីត្រាច់ទៅ បិណ្ឌបាតក្នុងពេលព្រឹក ឬពេលថ្ងៃ ដូច្នេះ ។ ស្រុករបស់ពួកមិច្ឆាទិដ្ឋិក្តី ស្រុក ដែលមានភិក្ខាដែលគេកំណត់ទុកក្តី ឈ្មោះថា អគោចរ ។ ភិក្ខាក្នុងស្រុក ណាគេប្រគេនដល់ភិក្ខុមួយរូបក្តី ពីររូបក្តី ស្រុកនោះ ក៏គួរសួរ ។ បទទាំងឡាយថា បនីយំ បុច្ឆិតព្វំ បរិភោជនីយំ បុច្ឆិតព្វំ សេចក្តីថា គប្បីសួរដល់ទឹកផឹក ទឹកប្រើប្រាស់យ៉ាងនេះថា ភិក្ខុទាំងឡាយ រមែងផឹកទឹក ដែលគួរផឹកនៃស្រះនេះ ធ្វើការប្រើប្រាស់ មានងូតជាដើម ដោយស្រះនេះឬ សត្វសាហាវ ឬពួកអមនុស្ស រមែងមានក្នុងតំបន់ខ្លះ ដូច្នោះ ទើបគួរសួរថា គួរចូលទៅថ្មើរណា គួរចេញមកថ្មើរណា ។ ពីរបទថា ពហិ ឋិតេន សេចក្តីថា ឃើញផ្លូវរបស់ពស់ ឬរបស់ អមនុស្សកំពុងចេញទៅ គប្បីឈរមើលខាងក្រៅ ។ ច្រើនបទថា សចេ ឧស្សហតិ សោធេតព្វោ សេចក្តីថា បើខ្លួនអាច គប្បីជម្រះសម្នាក់ទាំងមូលឲ្យស្អាត បើមិនអាច គប្បីចាត់ចែងឱកាសលំនៅ របស់ខ