បតិមោក្ខដ្ឋបនក្ខន្ធកៈ
សម័យនោះ ព្រះពុទ្ធមានព្រះភាគ ទ្រង់គង់ក្នុងប្រាសាទ មិគារមាតាក្នុងបុព្វារាម ទៀបក្រុងសាវត្ថី ។ សម័យនោះឯង នាថ្ងៃបណ្ណរសី ឧបោសថនោះ ព្រះមានព្រះភាគទ្រង់គង់ ( ក្នុងរោងឧបោសថ ) មានភិក្ខុ សង្ឃចោមរោម ។ លុះវេលារាត្រីបឋមយាមកន្លងទៅហើយ ព្រះអានន្ទដ៏ មានអាយុ ក៏ក្រោកចាកអាសនៈធ្វើឧត្តរាសង្គឆៀងស្មាម្ខាងលើ កអញ្ជលី ប្រណម្យចំពោះព្រះមានព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមាន ព្រះភាគថា បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីបឋមយាមកន្លងទៅ ហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគទ្រង់សម្តែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ។ កាលដែលព្រះអានន្ទ ដ៏មានអាយុក្រាបបង្គំទូលយ៉ាងនេះហើយ ព្រះមានព្រះភាគក៏គង់ស្ងៀម ។ កាលបើវេលារាត្រីមជ្ឈិមយាមកន្លងទៅហើយ ព្រះអានន្ទដ៏មានអាយុ ក្រោក ចាកអាសនៈធ្វើឧត្តរាសង្គឆៀងស្មាម្ខាង លើកអញ្ជលីប្រណម្យចំពោះព្រះមាន ព្រះភាគ ហើយក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគអស់វារៈ ជាគម្រប់ពីរដងទៀតថា បពិត្រព្រះអង្គដ៏ចម្រើន វេលារាត្រីមជ្ឈិមយាមកន្លងទៅ ហើយ ភិក្ខុសង្ឃអង្គុយចាំយូរហើយ បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមាន ព្រះភាគ ទ្រង់សម្តែងបាតិមោក្ខដល់ភិក្ខុទាំងឡាយ ។ ព្រះមានព្រះភាគ ទ្រង់គង់ស្ងៀម អស់វារៈជាគម្រប់ពីរដង ។ លុះវេលារាត្រីបច្ឆិមយាមកន្លង ទៅហើយ រាត្រីក៏ប្រាកដដូចជាមានមុខស្រស់ ( បំព្រង ) ក្នុងពេលដែល អរុណរះឡើង ព្រះអានន្ទដ៏មានអាយុក៏ក្រោកចាកអាសនៈ ហើយធ្វើឧត្តរាសង្គឆៀងស្មាម្ខាងលើ កអញ្ជលីប្រណម្យចំពោះព្រះមានព្រះភាគ ហើយ ក្រាបបង្គំទូលសេចក្តីនុ៎ះចំពោះព្រះមានព្រះភាគ ជាគម្រប់បីដងទៀតថា បពិត្រព្រះអង្