អដ្ឋកថា ភិក្ខុនីក្ខន្ធកៈ
អំពីគរុធម៌ ៨ វិនិច្ឆ័យក្នុងភិក្ខុនីខន្ធកៈ គប្បីជ្រាបដូច្នេះ សួរថា ព្រោះ ហេតុអ្វី ទើបព្រះមានព្រះភាគទ្រង់ហាមថា កុំឡើយ គោតមី ( បព្វជ្ជា … របស់មាតុគ្រាម ) កុំបានពេញចិត្តដល់នាងឡើយ បរិស័ទរបស់ព្រះពុទ្ធទាំងពួង រមែងមាន ៤ មិនមែនឬ ឆ្លើយថា បរិស័ទនៃព្រះពុទ្ធទាំងពួងមាន ៤ ក៏ពិត សូម្បីយ៉ាងនោះ ព្រះមានព្រះភាគ ទ្រង់មានបំណងនឹងញ៉ាំងព្រះនាង មហាបជាបតិគោតមីឲ្យលំបាកហើយ ទើបទ្រង់អនុញ្ញាត ធ្វើឲ្យជារបស់សំខាន់ ( យ៉ាងនេះ ) ថា ស្ត្រីទាំងឡាយនឹងគិតថា បព្វជ្ជានេះ អញបានដោយលំបាក ដូច្នេះ ហើយនឹងបរិបាលទុកដោយប្រពៃនូវបព្វជ្ជា ដែលអញអង្វរហើយ ច្រើនដង ទើបទ្រង់អនុញ្ញាត ដូច្នេះ ទើបទ្រង់ឃាត់ ។ កថាពោលអំពីគរុធម៌ ៨ បានពោលទុកហើយ ក្នុងមហាវ ិភង្គឯណោះ ។ បទថា កុម្ភថេនកេហិ បានដល់ ចោរដែលអុជប្រទីបក្នុង ឆ្នាំងហើយ រំពៃទ្រព្យក្នុងផ្ទះរបស់ជនដទៃ ដោយពន្លឺនោះលួចយកទៅ ។ បទថា សេតដ្ឋិកា នាម រោគជាតិ នោះ បានដល់ ឈ្មោះសត្វ មានជីវិត្ប ក្រា ) មួយប្រភេទ ។ សំដីស្រូវសាលីដែលហុយឡើងហើយ កួរស្រូវសាលីសូម្បីដុះចេញហើយ មិនអាចរក្សាទឹកដោះទុកបាន ព្រោះត្រូវ សត្វណាមួយចោះហើយ សត្វនោះរមែងចោះនូវកួរនៃស្រូវសាលី ដែលនៅក្នុង សម្បក ។ បទថា មព្ចោដ្ឋិកា នាម រោគជាតិ នោះ បានដល់ ការ ដែលអំពៅ ដែលមានរោគក្រាក្រហមខាងក្នុង ។ ឯបទថា មហតោ តលាកស្ស បដិកច្ចេវ បលឹ នេះ ព្រះមានព្រះភាគ ទ្រង់សម្តែងសេចក្តីនេះថា កាលទំនប់នៃស្រះធំ សូម្បីមិនបានធ្វើហើយ ទឹកតិចតួចគប្បីឋិតនៅបាន តែបើបានធ្វើទំនប់ទប់ជាមុនហើយ ទឹកណាដែល មិនអាចដក់នៅព្រោះមិនបានទប់ទំនប់ ទឹកនោះអាចដក់នៅបាន កាលបើធ្វើ ទំនប់ទប់ហើយ សេចក្តីនេះយ៉ាងណា គរុធម៌ទាំងនេ