បញ្ចសតិកក្ខន្ធកៈ
លំដាប់នោះ ព្រះមហាកស្សបមានអាយុ ហៅភិក្ខុទាំងឡាយមកថា ម្នាលអាវុសោទាំងឡាយ សម័យមួយ ខ្ញុំគិតថា នឹងត្រាច់ទៅ បិណ្ឌបាតក្នុងក្រុងបាវានេះ រួចហើយ នឹងទៅកាន់ក្រុងកុសិនារា ហើយក៏ដើរ ទៅតាមផ្លូវឆ្ងាយជាមួយនឹងភិក្ខុសង្ឃជាច្រើនចំនួន ៥០០ រូប ម្នាលអាវុសោ ទាំងឡាយ គ្រានោះឯង ខ្ញុំគេចចៀសចេញពីផ្លូវ ហើយទៅអង្គុយទៀបគល់ ឈើមួយដើម ក៏សម័យនោះឯង មានអាជីវកម្នាក់កាន់ផ្កាមន្ទារវៈ ( មន្ទារវបុស្ប ) ពីក្នុងនគរកុសិនារា ដើរតាមផ្លូវឆ្ងាយសំដៅទៅកាន់ក្រុងបាវា ម្នាល អាវុសោទាំងឡាយ ខ្ញុំក៏បានឃើញអាជីវកនោះកំពុងដើរមកអំពីចម្ងាយ លុះ ឃើញហើយ ខ្ញុំនិយាយសួរទៅអាជីវកនោះដូច្នេះថា នែអាវុសោ អ្នកបានដឹង ដំណឹងព្រះជាគ្រូនៃយើងដែរឬ អាជីវកនោះឆ្លើយតបថា អើអាវុសោ ខ្ញុំដឹង ដែរ ព្រះសមណគោតមជាគ្រូអ្នកបរិនិព្វានកន្លងទៅ ៧ ថ្ងៃហើយ រាប់ពីថ្ងៃនេះ ទៅ ផ្កាមន្ទារវៈនេះខ្ញុំយកពីនគរកុសិនារានោះមក ម្នាលអាវុសោទាំងឡាយ បណ្តាភិក្ខុទាំងនោះ ភិក្ខុទាំងឡាយណាដែលមិនទាន់ប្រាសចាករាគៈ ភិក្ខុទាំងនោះ ពួកខ្លះ ក៏លើកដៃឡើងហើយយំកន្ទក់កន្ទេញ ដួលដេកទៅ ហាក់ដូចជា មានជើងដាច់ហើយបម្រះននេលោទៅមក ពោលពាក្យថា ព្រះមានព្រះភាគ ឆាប់បរិនិព្វានពេកណាស់ ព្រះសុគតជាម្ចាស់ឆាប់បរិនិព្វានអ្វីម្លេះ ចក្ខុពោល គឺ ។ ព្រះពុទ្ធក្នុងលោក ( ពុទ្ធចក្ខុ ) ឆាប់បាត់បង់ទៅអ្វីម្លេះ ចំណែកភិក្ខុទាំងឡាយណាដែលប្រាសចាករាគៈ ហើយ ភិក្ខុទាំងនោះ មានស្មារតីតាំងមាំ មានបញ្ញាដឹងច្បាស់ ក៏អត់សង្កត់បាន ដោយពិចារណាថា សង្ខារទាំងឡាយ មិនទៀងទេ ព្រោះហេតុនោះ បុគ្គលគប្បីបាន ( នូវសេចក្តីទៀងទាត់ ) ក្នុង ខន្ធប្រវត្តិនេះអំពីណា ម្នាលអាវុសោទាំងឡាយ គ្រានោះឯង ខ្ញុំប