អដ្ឋកថា បញ្ចសតិកក្ខន្ធកៈ
វិនិច្ឆ័យក្នុងបញ្ចសតិកក្ខន្ធកៈ គប្បីជ្រាបដូច្នេះ ពីរបទថា បញ្ច និកាយេ បុច្ឆិ សេចក្តីថា ព្រះមហាកស្សបសួរនិកាយ ៥ គឺទីឃនិកាយ មជ្ឈិមនិកាយ អង្គុត្តនិកាយ សំយុត្តនិកាយ ខុទ្ទកនិកាយ ។ ពាក្យយ៉ាងនេះថា វៀរបារាជិក ៤ ចេញ សិក្ខាបទដ៏សេស ជាសិក្ខាបទតូចតាចជាដើម ព្រះសង្គាហកត្ថេរទាំងឡាយ ពោលហើយដោយ បរិយាយ ដើម្បីសម្តែងសិក្ខាបទទាំងពួង ដែលលោកស្តាប់សង្គ្រោះទុក មិន លះបង់សូម្បី ១ សិក្ខាបទ។ បទទាំងឡាយថា ឥទំ វោ សមណានំ សេចក្តីថា នេះ សមគួរដល់សមណៈទាំងឡាយ វោ អក្ខរៈ ប្រើក្នុងអត្ថគ្រាន់តែធ្វើបទឲ្យ ពេញ ។ បទថា ធូមកាលិកំ សេចក្តីថា ផ្សែងនៃចិត្តកាធារ ជាទីបរិនិព្វាននៃ ព្រះសមណៈនៅប្រាកដដរាបណា កាលដរាបនោះ ជាកាលនៃសិក្ខាបទដែល ព្រះសមណៈទ្រង់បញ្ញត្តហើយដល់សាវ័កទាំងឡាយ ។ បទថា ឥទម្បិ តេ អាវុសោ អានន្ទ ទុក្កដំ នេះ ព្រះថេរៈ ទាំងឡាយគ្រាន់តែតិះដៀលថា កម្មនេះ ដែលលោកធ្វើមិនល្អហើយ ទើប ពោលហើយ មិនបានពោលសំដៅដល់អាបត្តិឡើយ ។ ព្រះថេរៈទាំងនោះ មិនស្គាល់អាបត្តិ និងអនាបត្តិក៏ទេ ។ ពិតហើយ ក្នុងឥឡូវនេះឯង ព្រះមហាកស្សបបានប្រកាសពាក្យនេះថា សង្ឃមិនបញ្ញត្តសិក្ខាបទ ដែលព្រះមានព្រះភាគ ទ្រង់មិនបានបញ្ញត្តទុក មិន ដកនូវសិក្ខាបទ ដែលព្រះមានព្រះភាគទ្រង់បញ្ញត្តហើយទេ ។ ម្យ៉ាងទៀត សូម្បីបទថា ទេសេហិ តំ ទុក្កដំ នេះ ព្រះថេរៈទាំងឡាយ ពោលសំដៅដល់បំណងនេះថា សូមលោកប្តេជ្ញាការមិនទូលសួរនោះថា ជា ការធ្វើមិនល្អយ៉ាងនេះថា បពិត្រលោកម្ចាស់ ខ្ញុំមិនធ្វើមិនល្អពិត មិនពោល សំដៅដល់ការសម្តែងអាបត្តិឡើយ ។