សត្តសតិកក្ខន្ធកៈ

ក្បាលទី 7 · ទំព័រ 704

សម័យនោះឯង កាលព្រះមានព្រះភាគទ្រង់បរិនិព្វានទៅ បាន ១០០ ឆ្នាំ ពួកវជ្ជីបុត្តកភិក្ខ្បុ១ នៅក្នុងក្រុងវេសាលី សម្តែងវត្ថុ ១០ ប្រការ ក្នុងក្រុងវេសាលីថា ការកំណត់ដោយអំបិលក្នុងក្លាក់ គួរ ( ដល់សមណៈ ) ១ ការកំណត់ដោយស្រមោលព្រះអាទិត្យជ្រេទៅប្រមាណ ២ ធ្នាប់គួរ ១ ការកំណត់ ដោយចន្លោះស្រុកគួរ ១ ការកំណត់ដោយអាវាសគួរ ១ ការកំណត់ ដោយអនុមត្បិ២ គួរ ១ ការកំណត់ដោយអចិណ្ណកប្ប ( ប្រពៃណី ) គួរ ១ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរ ១ ការផឹកនូវសុរាឆៅ គួរ ១ និសីទនៈដែលមិនមានជាយ គួរ ១ មាស និងប្រាក់ គួរ ១ ។ សម័យនោះឯង ព្រះយសកាកណ្ឌកបុត្ត មានអាយុ ត្រាច់ទៅកាន់ចារិកក្នុងដែនវជ្ជី ហើយក៏បានទៅដល់ក្រុងវេសាលី ។ បានឮ ថា ព្រះយសកាកណ្ឌកបុត្តមានអាយុ នៅក្នុងកូដាគារសាលាព្រៃមហាវ័ន ជិតក្រុងវេសាលីនោះ ។ សម័យនោះឯង ពួកវជ្ជីបុត្តកភិក្ខុដែលនៅក្នុងក្រុងវេសាលី បានដងទឹកដាក់ពេញភាជន៍សំរឹទ្ធ ហើយយកទៅតម្កល់ទុកក្នុងកណ្តាលភិក្ខុ សង្ឃក្នុងថ្ងៃឧបោសថនោះ ហើយពោលពាក្យយ៉ាងនេះ ចំពោះពួកឧបាសក ។ នៅក្នុងក្រុងវេសាលីដែលមកទាំងអស់ថា ហៃអ្នកមានអាយុទាំងឡាយ ចូរអ្នក ទាំងឡាយប្រគេនកហាបណៈមួយក្តី កន្លះកហាបណៈក្តី មួយបាទក្តី មាសក រូបមួយក្តីដល់សង្ឃចុះ សង្ឃមុខជានឹងមានកិច្ចដោយបរិក្ខារមិនខាន ។ កាល ដែលពួកវជ្ជីបុត្តកភិក្ខុពោលយាងនេះហើយ ទើបព្រះយសកាកណ្ឌកបុត្តមាន អាយុ ក៏ពោលដូច្នេះនឹងពួកឧបាសកអ្នកនៅក្នុងក្រុងវេសាលីថា នែអ្នកមាន អាយុទាំងឡាយ អ្នកទាំងឡាយ កុំប្រគេនកហាបណៈមួយក្តី កន្លះកហាបណៈក្តី បាទមួយក្តី មាសករូបមួយក្តី ដល់សង្ឃឡើយ ព្រោះមាស និង ប្រាក់ មិនគួរដល់ពួកសមណៈជាសក្យបុត្តិយ៍ទេ ពួកសមណៈជាសក្យបុត្ត