អដ្ឋកថា សត្តសតិកក្ខន្ធកៈ

ក្បាលទី 7 · ទំព័រ 744

វិនិច្ឆ័យក្នុងសត្តសតិកក្ខន្ធកៈ គប្បីជ្រាបដូច្នេះ បទថា ភិក្ខុគ្គេន សេចក្តីថា វជ្ជីបុត្តភិក្ខុ អ្នកក្រុងវេសាលីរាប់ភិក្ខុទាំងឡាយ តាម ចំនួនភិក្ខុហើយ រៀបចំចំណែកទុក មានប្រមាណបុណ្ណោះ ។ បទថា មហិកា បានដល់ ពពកអ័ព្ទក្នុងគ្រាសន្សើមធ្លាក់ ។ បទថា អវិជ្ជានីវុត្តា បានដល់ បុគ្គលដែលអវិជ្ជាបិទបាំង ហើយ ។ បទថា បេសា បានដល់ បុរស ។ ឈ្មោះថា បុគ្គលដែល សរសើរក្រៃពេកនូវបិយរូប ព្រោះច្រើនដោយតម្រេក គឺប្រាថ្នានូវរូបដែលគួរ ស្រឡាញ់ ។ បទថា អវិទ្ទស៊ូ បានដល់ មិនដឹង ឈ្មោះថា អ្នកមានធូលី ដោយធូលី គឺរាគៈ ឈ្មោះថា ជាអ្នកដូចម្រឹគ ព្រោះជាអ្នកដូចម្រឹគ ឈ្មោះ ថា ជាអ្នកមានតណ្ហាជាគ្រឿងនាំទៅកាន់ភព ព្រោះប្រព្រឹត្តទៅដោយតណ្ហា ជាគ្រឿងទៅកាន់ភព ។ បាទគាថាថា វឌ្ឍន្តិ កដសឹ ឃោរំ សេចក្តីថា រមែងញ៉ាំងភូមិដែលជាទី ចោលសាកសពឲ្យចម្រើនរឿយៗ ។ កាលញ៉ាំងភូមិជាទីចោលសាកសព ឲ្យចម្រើនរឿយៗ យ៉ាងនោះ ឈ្មោះថា រមែងកាន់យកភពថ្មីដែលគួរខ្លាច គឺ រមែងកើតទៀត ដូច្នេះឯង ។ បទថា បបិកំ នោ អាវុសោ កតំ សេចក្តីថា អាវុសោ កម្មលាមក ក៏យើងទាំងឡាយធ្វើហើយ ។ បទថា ភុម្មិ នេះ ដែលមាននៅក្នុងបទថា កតមេន ត្វំ ភុម្មិ វិហារេន នេះ ជាពាក្យពីរោះ ។ បានឮថា ព្រះសព្វកាមីដែលបំណងនឹង ពោលពាក្យពីរោះ ទើបហៅភិក្ខុ ថ្មីទាំងឡាយយ៉ាងនោះ ។ បទថា កុល្លកវិហារេន បានដល់ ធម៌ជាទីនៅដែលងាយ ។ ពីរបទថា សាវត្ថិយា សុត្តវិភង្គេ សេចក្តីថា អំបិលក្នុង ក្លាក់នេះ ជារបស់ដែលព្រះមានព្រះភាគ ទ្រង់ហាមហើយ ក្នុងសុត្តវិភង្គ យ៉ាងណា ពិតហើយ ក្នុងសុត្តវិភង្គ អំបិលក្នុងក្លាក់ជារបស់ដែលព្រះមាន ព្រះភាគ ទ្រង់ត្រាស់ថា របស់ភិក្ខុទទួលប្រគេនហើយក្នុងថ្ងៃនេះ គ