អដ្ឋកថាសង្គហាសង្គហបទ
និទ្ទេស សង្គហាសង្គហបទ [ ២-១៧ ] ឥឡូវនេះ ដើម្បីសម្តែងមាតិកាតាមដែលព្រះមានព្រះភាគ ទ្រង់តាំងដោយអំណាចនៃខន្ធ ៥ ជាដើម ប្រកបជាមួយបទ នយមាតិកា ទាំងឡាយ មានបទថា សង្គហោ អសង្គហោ ជាដើម ព្រះមានព្រះភាគទ្រង់ ផ្តើមនិទ្ទេសវារ ដោយន័យជាដើមថា រូបក្ខន្ធោ កតីហិ ខន្ធេហិ ដូច្នេះ ។ បណ្តាមាតិកាទាំងនោះ ព្រោះនយមុខមាតិកា ព្រះមានព្រះភាគទ្រង់តាំងទុក ថា តីហិ សង្គហោ គឺការសង្គ្រោះចូលគ្នាបានជាមួយធម៌ ៣ គឺដោយខន្ធ អាយតនៈ និងធាតុ តីហិ អសង្គហោ គឺការសង្គ្រោះចូលគ្នាមិនបានជាមួយ ធម៌ ៣ ដោយនយមាតិកាថា សង្គហោ អសង្គហោ ជាដើម ដូច្នេះ ដើម្បី សម្តែងការរាប់សង្គ្រោះរូបក្ខន្ធជាដើម ទើបទ្រង់លើកបទទាំង ៣ គឺខន្ធ អាយតនៈ និងធាតុនោះឯងសម្តែងថា ធម៌ទាំងនេះរាប់សង្គ្រោះដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ដូច្នេះ ។ បណ្តាធម៌ទាំងឡាយ មានសច្ចៈ ៤ ជាដើមណាមួយ មិនជាបរាមដ្ឋៈ គឺមិនជាអារម្មណ៍របស់បរាមាស ។ ព្រះមានព្រះភាគ ទ្រង់តាំងយ៉ាងនេះថា សភាគោ វិសភាគោ ដូច្នេះ ក្នុងការវិសជ្ជនាបញ្ញានេះ ទើបទ្រង់ត្រាស់ថា រូបក្ខន្ធោ ឯកេន ខន្ធេន រូបក្ខន្ធ សង្គ្រោះដោយខន្ធ ១ ជាដើម ព្រោះថា ធម៌ មាន ខន្ធជាដើមនេះ ជាសភាគៈរបស់រូបក្ខន្ធនោះ ។ បណ្តាបទទាំងនោះ បទថា ឯកេន ខន្ធេន បានដល់ រូបក្ខន្ធនោះឯង ។ ពិតហើយ រូបឯណាមួយរមែង ដល់នូវការរាប់សង្គ្រោះថាជារូបក្ខន្ធនោះឯង ព្រោះជាធម៌ស្មើនឹងរូបក្ខន្ធ ព្រោះ ហេតុនោះ ទើបរូប ទ្រង់កាន់យកដោយរូបក្ខន្ធនោះឯង គឺកំណត់យកដោយ រូបក្ខន្ធនោះឯង ។ បទថា ឯកាទសហាយតនេហិ បានដល់ វៀរចាក មនាយតនៈ ព្រោះរូបក្ខន្ធទាំងពួងជាអាយតនៈ ១០ និងជាចំណែកមួយនៃ ធម្មាយតនៈ ព្រោះហេតុនោះ ទើបរូបក្ខន្ធនោះលោ