អភិធម្មបិដក អាយតនបទនិទ្ទេស
ចក្ខាយតនៈ សង្គ្រោះដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុ បុន្មាន ។ ចក្ខាយតនៈ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិន សង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ សង្គ្រោះ ដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ មនាយតនៈ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១ ។ ធម្មាយតនៈ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌ បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១៧ ។ ចក្ខាយតនៈ និងសោតាយតនៈ សង្គ្រោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយ ខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦ ។ ចក្ខាយតនៈ និងឃានាយតនៈ ១ ចក្ខាយតនៈ និងជិវ្ហាយតនៈ ១ ចក្ខាយតនៈ និងកាយាយតនៈ ១ ចក្ខាយតនៈ និងរូបាយតនៈ ១ ចក្ខាយតនៈ និងសទ្ទាយតនៈ ១ ចក្ខាយតនៈ និងគន្ធាយតនៈ ១ ចក្ខាយតនៈ និងរសាយតនៈ ១ ចក្ខាយតនៈ និងផោដ្ឋព្វាយតនៈ ១ សង្គ្រោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះ ដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦ ។ ចក្ខាយតនៈ និងមនាយតនៈ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១០ ។