អភិធម្មបិដក ធាតុនិទ្ទេស

ក្បាលទី 70 · ទំព័រ 19

ចក្ខុធាតុសង្គ្រោះដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ចក្ខុធាតុសង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយ ធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ សោតធាតុ ឃានធាតុ ជិវ្ហាធាតុ កាយធាតុ រូបធាតុ សទ្ទធាតុ គន្ធធាតុ រសធាតុ ផោដ្ឋព្វធាតុ ចក្ខុវិញ្ញាណធាតុ សោតវិញ្ញាណធាតុ ឃានវិញ្ញាណធាតុ ជិវ្ហាវិញ្ញាណធាតុ កាយវិញ្ញាណធាតុ មនោធាតុ មនោវិញ្ញាណធាតុ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះ ដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ ធម្មធាតុ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌ បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១១ ធាតុ ១៧ ។ ចក្ខុធាតុ និងសោតធាតុ សង្គ្រោះដោយខន្ធ ១ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦ ។ ចក្ខុធាតុ និងឃានធាតុ ១ ចក្ខុធាតុ និងជិវ្ហាធាតុ ១ ចក្ខុធាតុ និង កាយធាតុ ១ ចក្ខុធាតុ និងរូបធាតុ ១ ចក្ខុធាតុ និងសទ្ទធាតុ ១ ចក្ខុធាតុ និង គន្ធធាតុ ១ ចក្ខុធាតុ និងរសធាតុ ១ ចក្ខុធាតុ និងផោដ្ឋព្វធាតុ ១ សង្គ្រោះ ដោយខន្ធ ១ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១០ ធាតុ ១៦ ។ ចក្ខុធាតុ និងចក្ខុវិញ្ញាណធាតុ សង្គ្រោះដោយខន្ធ ២ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ១០ ធាតុ ១៦ ។