អដ្ឋកថាអាយតនបទជាដើម

ក្បាលទី 70 · ទំព័រ 21

អាយតនបទជាដើម [ ១៨-៣៥ ] ក្នុងនិទ្ទេសទាំងឡាយ មានអាយតនបទនិទ្ទេសជាដើម គប្បីជ្រាបអាយតនបទនិទ្ទេសមុន ។ បទថា ចក្ខាយតនំ ឯកេន ខន្ធេន សេចក្តីថា ចក្ខាយតនៈ គប្បីជ្រាបថា រាប់សង្គ្រោះចូលគ្នាបានជាមួយរូបក្ខន្ធ ១ ជាមួយចក្ខាយតនៈ ១ ជាមួយចក្ខុធាតុ ១ ។ ក្នុងសោតាយតនៈជាដើម ក៏គប្បីជ្រាបការសង្គ្រោះចូលបាន និងការសង្គ្រោះចូលគ្នាមិនបានដោយន័យ នេះឯង តែក្នុងបទថា អសង្ខតំ ខន្ធតោ ឋបេត្វា នេះ ព្រោះអសង្ខតៈ គឺ និព្វាន ឈ្មោះថា ធម្មាយតនៈ ធម្មាយតនៈ គឺនិព្វាននោះ មិនដល់នូវការ សង្គ្រោះថាជាខន្ធ ព្រោះហេតុនោះ ទើបត្រាស់ថា ខន្ធតោ ឋបេត្វា ដូច្នេះ ។ បទថា ចតូហិ ខន្ធេហិ បានដល់ រូបក្ខន្ធ វេទនាខន្ធ សញ្ញាខន្ធ និងសង្ខារក្ខន្ធ ព្រោះថា ធម្មាយតនៈ វៀរនិព្វានហើយ សង្គ្រោះចូលគ្នាបានជាមួយខន្ធទាំងឡាយ មានរូបក្ខន្ធជាដើមនេះ ។ ឯអាយតនៈនោះវៀរធម្មាយតនៈ និងធម្មធាតុហើយ សង្គ្រោះចូលគ្នាមិនបានជាមួយវិញ្ញាណក្ខន្ធ អាយតនៈ និងធាតុ ដ៏សេស ដោយហេតុនោះ ទើបទ្រង់ត្រាស់ថា ធម្មាយតនៈ សង្គ្រោះចូលគ្នាមិ នបានជាមួយខន្ធ ១ ( វិញ្ញាណក្ខន្ធ ) ជាមួយអាយតនៈ ១១ ( ឱឡារិកាយតនៈ ១០ និងមនាយតនៈ ១ ) ជាមួយធាតុ ១៧ ( ឱឡារិកធាតុ ១០ និងវិញ្ញាណធាតុ ៧ ) ដូច្នេះ ។ ន័យទាំងឡាយដែលមានរូបក្ខន្ធ ជា មូលខាងដើមយ៉ាងណា គប្បីជ្រាបន័យទាំងឡាយ ដែលមានចក្ខាយតនៈជា មូលក្នុងទីនេះ ក៏យ៉ាងនោះ ។ ព្រះមានព្រះភាគកាលទ្រង់សម្តែងបាលីទុកៈ គឺភេទសុទ្ធ និងភេទឯកមូលាទិ សមគួរហើយ ទើបធ្វើបុច្ឆាវិសជ្ជនាដោយ ការមិនចែក គឺ ទ្វាទសាយតនានិ ដូច្នេះ ។ សូម្បីក្នុងធាតុនិទ្ទេស ក៏មាន ន័យដូច្នេះឯង ។ អដ្ឋកថាអាយតនបទជាដើម ចប់