អភិធម្មបិដក សច្ចនិទ្ទេស

ក្បាលទី 70 · ទំព័រ 23

ទុក្ខសច្ចសង្គ្រាះដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ទុក្ខសច្ចសង្គ្រាះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ។ មិនសង្គ្រោះ ដោយធម៌បុន្មាន ។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែនមិន សង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយ ឡើយ ។ សមុទយសច្ច និងមគ្គសច្ច សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ និរោធសច្ច មិនសង្គ្រោះដោយខន្ធណានីមួយឡើយ សង្គ្រោះ ដោយអាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះ ដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧ ។ ទុក្ខសច្ច និងសមុទយសច្ច សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនមែនមិនសង្គ្រោះ ដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែន មិនសង្គ្រោះដោយធាតុណាមួយឡើយ ។ ទុក្ខសច្ច និងមគ្គសច្ច សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនមែនមិនសង្គ្រោះដោយខន្ធ ណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះ ដោយធាតុណាមួយឡើយ ។ ទុក្ខសច្ច និងនិរោធសច្ច វៀរលែងព្រះនិព្វានជាអសង្ខតៈក្រៅ អំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ។ មិន សង្គ្រោះដោយធម៌បុន្មាន ។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែន មិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះ ដោយធាតុណាមួយ ឡើយ ។ ទុក្ខសច្ច សមុទយសច្ច និងមគ្គសច្ច សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនមែនមិន សង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយឡើយ ។