អដ្ឋកថាឥ្រន្ទិយបទ
ក្បាលទី 70 · ទំព័រ 30
ឥន្ទ្រិយបទ [ ៤៦-៥៦ ] ក្នុងឥន្ទ្រិយនិទ្ទេស បទថា ជីវិត្រិន្ទិយំ ទ្វីហិ ខន្ធេហិ សេចក្តីថា រូបជីវិត្រិន្ទិយ សង្គ្រោះចូលគ្នាបានជាមួយរូបក្ខន្ធ អរូបជីវិត្រិន្ទិយ សង្គ្រោះចូលគ្នាបាន ជាមួយសង្ខារក្ខន្ធ ។ គប្បីជ្រាបឥន្ទ្រិយដ៏សេសដោយ ទំនងន័យដែលពោលហើយនោះឯង ។ ឯការកំណត់ព្រះបាលី ក្នុងនិទ្ទេសនេះ ដូចគ្នានឹងអាយតននិទ្ទេស និងធាតុនិទ្ទេសនោះឯង ។ អដ្ឋកថាឥន្ទ្រិយបទ ចប់