អភិធម្មបិដក បដិច្ចសមុប្បាទនិទ្ទេសជាដើម
បដិច្ចសមុប្បាទនិទ្ទេសជាដើម អវិជ្ជា សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិន សង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ សង្ខារ ( កើតមាន ) ព្រោះអវិជ្ជាជាបច្ច័យ សង្គ្រោះដោយ ខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិន សង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ វិញ្ញាណ ( កើតមាន ) ព្រោះសង្ខារជាបច្ច័យ សង្គ្រោះ ដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១ ។ នាមរូប ( កើតមាន ) ព្រោះវិញ្ញាណជាបច្ច័យ សង្គ្រោះ ដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧ ។ សឡាយតនៈ ( កើតមាន ) ព្រោះនាមរូបជាបច្ច័យ សង្គ្រោះ ដោយខន្ធ ២ អាយតនៈ ៦ ធាតុ ១២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៣ អាយតនៈ ៦ ធាតុ ៦ ។ ផស្សៈ ( កើតមាន ) ព្រោះសឡាយតនៈជាបច្ច័យ វេទនា ( កើតមាន ) ព្រោះផស្សៈជាបច្ច័យ តណ្ញា ( កើតមាន ) ព្រោះវេទនាជាបច្ច័យ ឧបាទាន ( កើតមាន ) ព្រោះតណ្ហាជាបច្ច័យ កម្មភព ( កើតមាន ) ព្រោះឧបាទានជាបច្ច័យ សង្គ្រោះដោយខន្ធ ១ អាយតនៈ ១ ធាតុ ១ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១៧ ។ ឧបបត្តិភព កាមភព សញ្ញាភព បញ្ចវោការភព សង្គ្រោះ ដោយខន្ធ ៥ អាយតនៈ ១១ ធាតុ ១៧ ។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន ។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយឡើយ តែមិនសង្គ្រោះដោយអាយតនៈ ១ ធាតុ ១ ទេ ។