និទ្ទេស
ពួកធម៌ជាកុសល និងពួកធម៌ជាអកុសល សង្គ្រោះដោយខន្ធ បុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌ជាកុសល និងពួកធម៌ជា អកុសល សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះ ដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ។ ពួកធម៌ជាអព្យាក្រឹត វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅ អំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៨ ។ មិន សង្គ្រោះដោយធម៌បុន្មាន ។ មិនមែនមិនសង្គ្រោះដោយខន្ធណាមួយ មិនមែន មិនសង្គ្រោះដោយអាយតនៈណាមួយ មិនមែនមិនសង្គ្រោះដោយធាតុណាមួយ ឡើយ ។ ពួកធម៌ប្រកបដោយសុខវេទនា ពួកធម៌ប្រកបដោយទុក្ខវេទនា សង្គ្រោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៣ ។ មិនសង្គ្រោះដោយធម៌ បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១៥ ។ ពួកធម៌ប្រកបដោយអទុក្ខមសុខវេទនា សង្គ្រោះដោយខន្ធ ៣ អាយតនៈ ២ ធាតុ ៧ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះ ដោយខន្ធ ២ អាយតនៈ ១០ ធាតុ ១១ ។ ពួកធម៌ជាវិបាក សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ។ ពួកធម៌មានវិបាកធម៌ជាប្រក្រតី និងពួកធម៌ដែលសៅហ្មងហើយ ទាំងគួរដល់នូវសេចក្តីសៅហ្មង សង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ២ ។ មិនសង្គ្រោះដោយធម៌បុន្មាន ។ មិនសង្គ្រោះដោយខន្ធ ១ អាយតនៈ ១០ ធាតុ ១៦ ។ ពួកធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី វៀរលែងព្រះនិព្វាន ជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ៥ អាយតនៈ ១២ ធាតុ ១៣ ។ មិនសង្គ្រោះដោយធម៌ប៉ុន្មាន ។ មិនមែនមិន សង្គ្រោះដោយខន្ធណាមួយ មិនមែនមិនសង្គ្រោះ ដោយអាយតនៈណាមួយ តែមិនសង្គ្រោះដោយធាតុ ៥ ទេ ។