អភិធម្មបិដក សង្គហិតេន អសង្គហិតបទនិទ្ទេស

ក្បាលទី 70 · ទំព័រ 60

សង្គហិតេន អសង្គហិតបទនិទ្ទេស ពួកធម៌ណា សង្គ្រោះដោយចក្ខាយតនៈ ។ បេ ។ ពួកធម៌ណា សង្គ្រោះដោយផោដ្ឋព្វាយតនៈ ពួកធម៌ណា សង្គ្រោះដោយចក្ខុធាតុ ។ បេ ។ ពួកធម៌ណា សង្គ្រោះដោយផោដ្ឋព្វធាតុ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយ អាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះមិនសង្គ្រោះ ដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះមិនសង្គ្រោះ ដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨ ។ ពួកធម៌ណា សង្គ្រោះដោយចក្ខុវិញ្ញាណធាតុ ពួកធម៌ណា សង្គ្រោះដោយសោតវិញ្ញាណធាតុ ពួកធម៌ណាសង្គ្រោះដោយឃានវិញ្ញាណធាតុ ពួកធម៌ណាសង្គ្រោះដោយជិវ្ហាវិញ្ញាណធាតុ ពួកធម៌ណាសង្គ្រោះដោយ កាយវិញ្ញាណធាតុ ពួកធម៌ណាសង្គ្រោះដោយមនោធាតុ ពួកធម៌ណាសង្គ្រោះ ដោយមនោវិញ្ញាណធាតុ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះមិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១២ ។ ពួកធម៌ណាសង្គ្រោះដោយចក្ខុន្ទ្រិយ ពួកធម៌ណាសង្គ្រោះដោយ សោត្រិន្ទិយ ពួកធម៌ណាសង្គ្រោះដោយឃាន្រិន្ទិយ ពួកធម៌ណាសង្គ្រោះ ដោយជិវ្ញ្រិន្ទិយ ពួកធម៌ណាសង្គ្រោះដោយកាយ្រិន្ទិយ ពួកធម៌ណាសង្គ្រោះ ដោយឥត្ថ្រិន្ទិយ ពួកធម៌ណាសង្គ្រោះដោយបុរិស្រិន្ទិយ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ នោះមិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨ ។ ពួកធម៌ណា សង្គ្រោះដោយអសញ្ញាភព ពួកធម៌ណា សង្គ្រោះដោយភពមានខន្ធ ១ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយ អាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះមិនសង្គ្រោះ ដោយខន្ធ ៤ អាយតនៈ ៣ ធាតុ ៩ ។