អដ្ឋកថាសង្គហិតេនអសង្គហិតបទ
សង្គហិតេនអសង្គហិតបទ ឥឡូវនេះ ដើម្បីចែកធម៌ដែលសង្គ្រោះចូលគ្នាមិនបាន និង ធម៌ដែលសង្គ្រោះចូលគ្នាបាន ទើបព្រះមានព្រះភាគទ្រង់ផ្តើមពាក្យថា ចក្ខាយតនេន ជាដើម ។ ក្នុងបទនេះ គប្បីជ្រាបលក្ខណៈដូចតទៅនេះ ក្នុង វារៈនេះ បទណា ( សំដៅដល់រូប ២៧ វៀរចក្ខាយតនៈ ) សង្គ្រោះចូល គ្នាបានជាមួយខន្ធបទ តែសង្គ្រោះចូលគ្នាមិនបាន ជាមួយអាយតនបទ និង ធាតុបទ ឬបទណា ( វិញ្ញាណធាតុ ៧ វៀរចក្ខុវិញ្ញាណធាតុ ) សង្គ្រោះ ចូលគ្នាបានជាមួយខន្ធបទ និងអាយតនបទ តែសង្គ្រោះចូលគ្នាមិនបានជាមួយ ធាតុបទ ទើបព្រះមានព្រះភាគ ទ្រង់ធ្វើបុច្ឆា និងវិសជ្ជនាធម៌ ដែលសង្គ្រោះ ចូលគ្នាមិនបានជាមួយខន្ធជាដើមនៃពាក្យនោះ ពាក្យនោះរមែងមិនគួរក្នុងធម៌ ទាំងឡាយ មានរូបក្ខន្ធជាដើម ព្រោះថា រូបក្ខន្ធសង្គ្រោះចូលគ្នាបានជាមួយ រូបក្ខន្ធបុណ្ណោះ តែរូបក្ខន្ធនោះ ឈ្មោះថា សង្គ្រោះចូលគ្នាមិនបានជាមួយ អាយតនៈ និងធាតុ ១១ ខ្វះកន្លះក៏មិនមាន ចំពោះវេទនាប៉ុណ្ណោះសង្គ្រោះចូល គ្នាបានជាមួយវេទនាខន្ធ សូម្បីវេទនាខន្ធនោះ ឈ្មោះថា សង្គ្រោះចូលគ្នាមិន បានជាមួយធម្មាយតនៈ និងធម្មធាតុទាំងឡាយ ក៏មិនមាន ព្រោះមិនមានធម៌ ដែលសង្គ្រោះចូលគ្នាមិនបានយ៉ាងនេះ ពាក្យទាំងឡាយដទៃនោះ និងបទ មានមនាយតនៈ ធម្មាយតនៈជាដើម ដែលមានសភាពយ៉ាងនេះ ក៏ព្រះមាន ព្រះភាគ ទ្រង់មិនសង្គ្រោះទុកក្នុងវារៈនេះ តែពាក្យទាំងឡាយណា ឆ្លុះ បញ្ចាំង ដល់ឯកទេសនៃរូប ដែលមិនលាយឡំដោយរូប និងឯកទេសនៃ វិញ្ញាណ ដែលមិនលាយឡំដោយធម៌ដទៃ បទទាំងនោះ ព្រះមានព្រះភាគ ទ្រង់សង្គ្រោះ ក្នុងនិទ្ទេសនៃបទនេះ ។ ក្នុងទីបំផុត ទ្រង់សម្តែងធម៌ទាំងនោះ សង្គ្រោះជាគាថាយ៉ាងនេះថា និទ្ទេសនេះ មាន ៤២ បទ គឺអាយតនៈ ១០ ធា