អភិធម្មបិដក អសង្គហិតេន សង្គហិតបទនិទ្ទេស
អសង្គហិតេន សង្គហិតបទនិទ្ទេស ពួកធម៌ណា មិនសង្គ្រោះដោយវេទនាខន្ធ ពួកធម៌ណាមិន សង្គ្រោះដោយសញ្ញាខន្ធ ពួកធម៌ណាមិនសង្គ្រោះដោយសង្ខារក្ខន្ធ ពួកធម៌ ណាមិនសង្គ្រោះដោយសមុទយសច្ច ពួកធម៌ណាមិនសង្គ្រោះដោយមគ្គសច្ច ដោយខន្ធសង្គហៈ សង្គ្រោះដោយអាយតនសង្គហៈ សង្គ្រោះដោយធាតុសង្គហៈ ធម៌ទាំងនោះ សង្គ្រោះដោយខន្ធប៉ុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌ នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយ ខន្ធ ៣ អាយតនៈ ១ ធាតុ ១ ។ ពួកធម៌ណា មិនសង្គ្រោះដោយនិរោធសច្ច ដោយខន្ធសង្គហៈ សង្គ្រោះដោយអាយតនសង្គហៈ សង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ សង្គ្រោះដោយខន្ធ ៤ អាយតនៈ ១ ធាតុ ១ ។ ពួកធម៌ណា មិនសង្គ្រោះដោយជីវិត្រិន្ទិយ ដោយខន្ធសង្គហៈ សង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ វៀរលែងព្រះនិព្វានជាអសង្ខតៈ ក្រៅអំពីខន្ធចេញ សង្គ្រោះដោយខន្ធ ២ អាយតនៈ ១ ធាតុ ១ ។ ពួកធម៌ណា មិនសង្គ្រោះដោយឥត្ថ្រិន្ទិយ ពួកធម៌ណា មិន សង្គ្រោះដោយបុរិស្រិន្ទិយ ពួកធម៌ណា មិនសង្គ្រោះដោយសុខ្រិន្ទិយ ពួកធម៌ ណា មិនសង្គ្រោះដោយទុក្ខ្រិន្ទិយ ពួកធម៌ណាមិនសង្គ្រោះដោយសោមនស្ស្រិន្ទិយ ពួកធម៌ណាមិនសង្គ្រោះដោយទោមនស្សិន្ទ្រិយ ពួកធម៌ណាមិន សង្គ្រោះដោយឧបេក្ខិន្ទ្រិយ ពួកធម៌ណាមិនសង្គ្រោះដោយសទ្ធ្រិន្ទិយ ពួកធម៌ ណាមិនសង្គ្រោះដោយវីរិយ្រិន្ទិយ ពួកធម៌ណា មិនសង្គ្រោះដោយសតិន្ទ្រិយ ពួកធម៌ណា មិនសង្គ្រោះដោយសមាធ្រិន្ទិយ ពួកធម៌ណា មិនសង្គ្រោះដោយ បញ្ញ្រិន្ទិយ ពួកធម៌ណា មិនសង្គ្រោះដោយអនញ្ញតញ្ញស្សាមីតិន្ទ្រិយ ពួកធម៌ ណា មិនសង្គ្រោះដោយអញ្ញិន្ទ្រិយ ពួកធម៌ណា មិនសង្គ្រោះដោយអញ្ញាតាវិន្ទ្រិយ ពួក