អដ្ឋកថាអសង្គហិតេនសង្គហិតបទ
អសង្គហិតេនសង្គហិតបទ [ ១៧៥-១៨៦ ] ឥឡូវនេះ ដើម្បីចែកធម៌ដែលសង្គ្រោះចូលគ្នាបាន និង ធម៌ដែលសង្គ្រោះចូលគ្នាមិនបាន ទើបព្រះមានព្រះភាគត្រាស់ពាក្យថា វេទនាក្ខន្ធេន ជាដើម ។ ក្នុងបទនេះ គប្បីជ្រាបលក្ខណៈដូចតទៅនេះ ក្នុង វារៈនេះ ពាក្យណា សង្គ្រោះចូលគ្នាមិនបានជាមួយខន្ធបទ តែសង្គ្រោះចូលគ្នាបា នជាមួយអាយតនបទ និងធាតុបទ ព្រះមានព្រះភាគទ្រង់ធ្វើបុច្ឆា និងវិសជ្ជនាធម៌ដែលសង្គ្រោះចូលគ្នាបានជាមួយខន្ធជាដើម នៃបទនោះ ។ ពាក្យនោះ រមែងមិនគួរក្នុងធម៌មានរូបក្ខន្ធ វិញ្ញាណក្ខន្ធ និងចក្ខាយតនៈជាដើម ព្រោះថា នាមក្ខន្ធ ៤ សង្គ្រោះចូលគ្នាមិនបានជាមួយរូបក្ខន្ធ ដោយខន្ធសង្គហៈ ។ ក្នុង នាមក្ខន្ធទាំងនោះ ធម៌ ១ ឈ្មោះថា សង្គ្រោះចូលគ្នាបានជាមួយរូបក្ខន្ធនោះ ដោយអាយតនសង្គហៈ និងធាតុសង្គហៈ រមែងមិនមាន ។ សួរថា វេទនា ជាដើម សង្គ្រោះចូលគ្នាបានជាមួយធម្មាយតនៈ មិនមែនឬ ឆ្លើយថា វេទនា ជាដើម សង្គ្រោះចូលគ្នាបានជាមួយធម្មាយតនៈពិត តែរូបក្ខន្ធទាំងអស់មិនជា ធម្មាយតនៈ ព្រោះត្រឹមតែសុខុមរូប អំពីរូបក្ខន្ធ រាប់បញ្ចូលក្នុងធម្មាយតនៈ ព្រោះហេតុនោះ ធម៌ទាំងឡាយណា សង្គ្រោះចូលគ្នាបានជាមួយធម្មាយតនៈ ធម៌ទាំងឡាយនោះ មិនឈ្មោះថា សង្គ្រោះចូលគ្នាបានជាមួយរូបក្ខន្ធ ។ ខន្ធ ៤ ក្រៅអំពីនេះ ក៏សង្គ្រោះចូលគ្នាមិនបាន សូម្បីជាមួយនឹងវិញ្ញាណក្ខន្ធ ។ ក្នុងនាមក្ខន្ធទាំង ៤ នោះ ខន្ធ ១ ឈ្មោះថា សង្គ្រោះចូលគ្នាបានជាមួយ