អដ្ឋកថាសង្គហិតេនសង្គហិតបទ
សង្គហិតេនសង្គហិតបទ [ ១៨៧-១៨៨ ] ឥឡូវនេះ ដើម្បីចែកធម៌ ដែលសង្គ្រោះចូលគ្នាបានជា មួយធម៌ដែលសង្គ្រោះចូលគ្នាបាន ទើបព្រះមានព្រះភាគទ្រង់ផ្តើមពាក្យថា សមុទយសច្ចេន ជាដើម ។ ក្នុងនិទ្ទេសនោះ បទណា សង្គ្រោះចូលគ្នាបាន ដោយអំណាចខន្ធជាដើម និងធម៌ដែលសង្គ្រោះចូលគ្នាបានជាមួយខន្ធជាដើម ព្រះមានព្រះភាគទ្រង់ធ្វើបុច្ឆា និងវិសជ្ជនាធម៌ដែលសង្គ្រោះចូលគ្នាបានជាមួយ ខន្ធជាដើម នៃពាក្យនោះឯងទៀត ។ ពាក្យនោះ រមែងមិនគួរក្នុងពាក្យទាំងឡាយ ដែលកាន់យកចំណែកទាំងអស់ណាមួយក្នុងខន្ធ អាយតនៈ និងធាតុ តាំងទុក ព្រោះថា បទដទៃ ឈ្មោះថា សង្គ្រោះចូលគ្នាបានដោយអំណាចខន្ធ ជាដើម និងបទ មានខន្ធជាដើមទាំងអស់មិនមាន ។ ពាក្យណារួមពាក្យដែល សង្គ្រោះចូលគ្នាបានជាមួយខ្លួនហើយ គប្បីដល់នូវការសង្គ្រោះចូលគ្នាបានជា មួយពាក្យនោះទៀតដោយអំណាចខន្ធជាដើម ព្រោះហេតុនោះ ទើបពាក្យ ទាំងឡាយបែបនោះ ព្រះមានព្រះភាគ ទ្រង់មិនកាន់យកក្នុងវារៈនេះ ។ ឯ បទទាំងឡាយណា សម្តែងចំណែកមួយនៃសង្ខារក្ខន្ធ ចំណែកមួយនៃវេទនាខន្ធ សុខុមរូប ឬចំណែកមួយនៃសច្ចៈ ដែលមិនលាយឡំដោយពាក្យដទៃ ពាក្យទាំងនោះ ទ្រង់កាន់យកក្នុងវារៈនេះ ។ គប្បីជ្រាបការរួបរួមពាក្យទាំងនោះ ដូចតទៅ សច្ចៈ ២ ( សមុទយសច្ចនិងមគ្គសច្ច ) ឥន្ទ្រិយ ១៥ ( វៀរ បសាទ្រិន្ទិយ ៥ ជីវិត្រិន្ទិយ ១ មនិន្ទ្រិយ ១ ) បដិច្ច- សមុប្បាទ ១១ ( វៀរនាមរូប សឡាយតនៈ វេទនា ឧបបត្តិភព ជាតិ ជរា មរណៈ ) បទបន្តអំពីបដិច្ចសមុប្បាទ ១១ ទៀត ( សតិប្បដ្ឋាន សម្មប្បធាន អប្បមញ្ញា បញ្ញ្រិន្ទិយ ពល ពោជ្ឈង្គ មគ្គង្គៈ ផស្សៈ ចេតនា អធិមោក្ខ មនសិការ ) បទក្នុងគោច្ឆកៈ ៣០ ( រួមជា ៦៩ ) ដូច្នេះ ។ ក្នុងនិទ្ទេសនេះ មាន ២ ប