អភិធម្មបិដក អសង្គហិតេន អសង្គហិតបទនិទ្ទេស
អសង្គហិតេន អសង្គហិតបទនិទ្ទេស ពួកធម៌ណា មិនសង្គ្រោះដោយរូបក្ខន្ធ ដោយខន្ធសង្គហៈ មិន សង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ ណា មិនសង្គ្រោះដោយធម៌ទាំងនោះ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយ អាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌នោះ មិនសង្គ្រោះ ដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ ពួកធម៌នោះ មិនសង្គ្រោះ ដោយខន្ធ ១ អាយតនៈ ១ ធាតុ ៧ ។ ពួកធម៌ណា មិនសង្គ្រោះដោយវេទនាខន្ធ ពួកធម៌ណា មិន សង្គ្រោះដោយសញ្ញាខន្ធ ពួកធម៌ណា មិនសង្គ្រោះដោយសង្ខារក្ខន្ធ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ណា មិនសង្គ្រោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្គ្រោះដោយ ខន្ធ ២ អាយតនៈ ១១ ធាតុ ១៧ ។ ពួកធម៌ណា មិនសង្គ្រោះដោយវិញ្ញាណក្ខន្ធ ពួកធម៌ណា មិនសង្គ្រោះដោយមនាយតនៈ ពួកធម៌ណា មិនសង្គ្រោះដោយចក្ខុវិញ្ញាណធាតុ ។ បេ ។ ពួកធម៌ណា មិនសង្គ្រោះដោយមនោធាតុ ពួកធម៌ណា មិន សង្គ្រោះដោយមនោវិញ្ញាណធាតុ ពួកធម៌ណា មិនសង្គ្រោះដោយមនិន្ទ្រិយ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយ ធាតុសង្គហៈ ពួកធម៌ណា មិនសង្គ្រោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិន សង្គ្រោះដោយខន្ធ ៤ អាយតនៈ ១១ ធាតុ ១១ ។ ពួកធម៌ណា មិនសង្គ្រោះដោយចក្ខាយតនៈ ។ បេ ។ ពួកធម៌ ណា មិនសង្គ្រោះដោយផោដ្ឋព្វាយតនៈ ពួកធម៌ណា មិនសង្គ្រោះដោយចក្ខុធាតុ ។ បេ ។ ពួកធម៌ណា មិនសង្គ្រោះដោយផោដ្ឋព្វធាតុ ដោយខន្ធសង្គហៈ មិនសង្គ្រោះដោយអាយតនសង្គហៈ មិនសង្គ្រោះដោយធាតុសង្គហៈ ពួកធម៌ ណា មិនសង្គ្រោះដោយធម៌ទាំងនោះ ពួកធម៌នោះ មិនសង្គ្រោះដោយខន្ធ ៤ អាយតនៈ ២ ធាតុ ៨ ។