អដ្ឋកថាអសង្គហិតេនអសង្គហិតបទ

ក្បាលទី 70 · ទំព័រ 99

អសង្គហិតេនអសង្គហិតបទ [ ១៨៩-២២៣ ] ឥឡូវនេះ ដើម្បីចែកពាក្យនៃធម៌ ដែលសង្គ្រោះចូលគ្នាមិ នបាន ជាមួយធម៌ដែលសង្គ្រោះចូលគ្នាមិនបាន ទើបព្រះមានព្រះភាគទ្រង់ ផ្តើមពាក្យថា រូបក្ខន្ធេន ជាដើម ។ ក្នុងនិទ្ទេសនោះ បទណាសង្គ្រោះចូល គ្នាមិនបានជាមួយធម៌ដែលសង្គ្រោះចូលគ្នាមិនបានជាមួយខន្ធជាដើម ដោយ អំណាចខន្ធជាដើម ព្រះមានព្រះភាគ ទ្រង់ធ្វើបុច្ឆា និងវិសជ្ជនាធម៌ដែលសង្គ្រោះ ចូលគ្នាមិនបានជាមួយខន្ធជាដើម នៃពាក្យនោះឯងទៀត ។ បទនោះ រមែង មិនគួរក្នុងបទទាំងឡាយ មានទុក្ខសច្ចជាដើម ដែលរួបរួមខន្ធ ៥ និងក្នុង បទទាំងឡាយ ដែលមានអនិទស្សនអប្បដិឃៈជាដើម ដែលរួបរួមសុខុមរូប ព្រមទាំងវិញ្ញាណ ។ ដោយពាក្យបែបនោះ ព្រះនិព្វានមិនបានត្រឹមតែខន្ធសង្គហៈ ។ ចំណែកធម៌ដ៏សេស ឈ្មោះថា ជាធម៌ដែលសង្គ្រោះចូលគ្នាមិន បានជាមួយខន្ធជាដើម រមែងមិនមាន ព្រោះហេតុនោះ ពាក្យបែបនោះ ព្រះមាន ព្រះភាគ ទ្រង់មិនកាន់យកក្នុងវារៈនេះ ។ តែបទទាំងឡាយណា មិន សម្តែងបញ្ចក្ខន្ធ និងវិញ្ញាណ ដោយរួមជាមួយសុខុមរូប បទទាំងនោះ ទ្រង់ កាន់យកក្នុងទីនេះ ។ គប្បីជ្រាបការរួបរួមពាក្យទាំងនោះដូចតទៅ ខន្ធទាំងអស់ អាយតនៈទាំងអស់ ធាតុទាំងអស់ សច្ចៈ ៣ ( សមុទយសច្ច និរោធសច្ច និងមគ្គសច្ច ) ឥន្ទ្រិយទាំងអស់ បដិច្ចសមុប្បាទ ២៣ ( វៀរឧបបត្តិភព កាមភព រូបភព សញ្ញីភព បញ្ចវោការភព ) បន្ទាប់អំពីបដិច្ចសមុប្បាទមក ទៀត ១៦ បទ ( មានសតិប្បដ្ឋានជាដើម រហូតដល់មនសិការជាទីបំផុត ) ក្នុងតិកៈ ៤៣ ក្នុងគោច្ឆកៈ ៧២ ក្នុង ចូឡន្តរទុកៈ ៧ ក្នុងមហន្តរទុកៈ ១៨ ខាងមុខអំពីនោះទៀត ១៨ បទ ( បិដ្ឋិទុកៈ ) រួមទាំងអស់ជា ២៥៧ បទដ៏សេស ព្រះមានព្រះភាគទ្រង់មិនសម្តែងក្នុងនិទ្ទេសនេះ