អភិធម្មបិដក សម្បយោគវិប្បយោគបទនិទ្ទេស
រូបក្ខន្ធប្រកបដោយខន្ធបុន្មាន អាយតនៈបុន្មាន ធាតុបុន្មាន ។ មិនមានទេ ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ៤ អាយតនៈ គឺ មនាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ គឺមនាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺវេទនា សញ្ញា សង្ខារក៏មាន ។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ប្រកបដោយខន្ធ ៣ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រកបដោយអាយតនៈ ១ ធាតុ ១ និងធម៌ ពួកខ្លះ គឺសញ្ញាខន្ធ សង្ខារក្ខន្ធក៏មាន ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាក ខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះ គឺរូប និងនិព្វានក៏មាន ។ វិញ្ញាណក្ខន្ធ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយ អាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ចក្ខាយតនៈ ។ បេ ។ ផោដ្ឋព្វាយតនៈ ប្រកបដែរឬទេ ។ មិន មានទេ ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ មនាយតនៈ ប្រកបដោយខន្ធ ៣ ក៏មាន ប្រកបដោយ អាយនតៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ប្រាសចាកធម៌បុន្មាន ។ ប្រាស ចាកខន្ធ ១ អាយតនៈ ១០ ធាតុ ១០ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។ ចក្ខុធាតុ ។ បេ ។ ផោដ្ឋព្វធាតុ ប្រកបដែរឬទេ ។ មិនមានទេ ។ ប្រាសចាកធម៌បុន្មាន ។ ប្រាសចាកខន្ធ ៤ អាយតនៈ ១ ធាតុ ៧ ក៏មាន ប្រាសចាកអាយតនៈ ១ ធាតុ ១ និងធម៌ពួកខ្លះក៏មាន ។